ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ពន្ធនាគា៣ឆ្នាំ ចេញមកវិញ​ធ្វើសកម្មភាព​ជា​​បន្តបន្ទាប់​ ត្រូវអស់លក្ខណ៍

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ឆក់យ៉ាងសកម្ម២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ ឆក់យ៉ាងសកម្ម២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក បង្ក្រាបបានជាក់ស្តែង និងបង្ហាញមុខជាសាធារណៈកាលពីវេលាថ្ងៃត្រង់ទី១៧ខែ ឧសភា ឆ្នាំ ២០២៤នេះ ។

ជនសង្ស័យរូបនោះ១ ឈ្មោះហេង មករា ភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ ក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាមុខ សញ្ញាចាស់ ធ្លាប់ជាប់ពន្ធនា គាររយៈពេល ៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោសនិង២.ឈ្មោះគេន ឆាយហេង ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរះសេនីយ៍ឯកស៊ឹម ពិសិដ្ឋនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាន បង្រ្កាបបានជាក់ស្តែង កាលពីវេលាម៉ោង៤និង៣០​នាទី​រសៀល ថ្ងៃទី១៦ខែឧសភា ឆ្នាំ ២០២៤បន្ទាប់ពីជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូម៉ាកនិច ពណ៌សមួយ គ្រឿង បានធ្វើសកម្មភាពឆក់ ខ្សែកប្លាក់ទីន ដាំពេជ្រមួយខ្សែមិនបានសម្រេច នៅចំណុច មុខ ផ្ទះលេខ ០៨និង០៩តាមផ្លូវលេខ២៣០ សង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរៈសេនីយ៍ ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងទៀតថា ដោយមានបទបញ្ជាពី ឯក ឧត្តម ជួន ណារិន្ទអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤យកទុកដាក់ ជំរុញការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស លួច ឆក់ កម្លាំងអធិការដ្ឋាន ខណ្ឌទួលគោក ក៏បានល្បាតក្នុងមូលដ្ឋាន ហើយឈានទៅបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ បាន២នាក់ដែលបានធ្វើសកម្មភាពជាក់ស្តែងព្រមទាំងដកហូតម៉ូតូដែលជិះធ្វើសកម្មភាព១គ្រឿង ។

លោក អធិការបានឱ្យដឹងទៀតថា ជនសង្ស័យ ជាមុខ សញ្ញាចាស់ ដែលធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនិង ធ្លាប់ជាប់ពន្ធនាគារយះពេល៣ឆ្នាំពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទដៃ) កាលពីឆ្នាំ២០១៩ហើយចេញពីពន្ធនាគារមកវិញនៅឆ្នាំ២០២២ ហើយមិនរាងចាល​ធ្វើសកម្មភា​ពបន្តទៀត។

តាមចម្លើយសារភាព បន្ទាប់ពីចេញពីពន្ធនាគារ បានធ្វើសកម្មភាពឆក់ចំនួនចំនួន ៤លើក ១-ធ្វើសកម្មភាពឆក់ទូរសព្ទម៉ាកហាយហ្វូន ១២ប្រូមេក ពីស្ត្រីម្នាក់នៅចំណុចផ្លូវលេខ ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង, ២-ឆក់ទូរសព្ទម៉ាក់ហាយហ្វូន ១៣ប្រូមេក ពីស្ត្រីម្នាក់នៅចំណុចមុខ ស្ថាននីយ៍ប្រេងPTTផ្លូវលេខ ២០៥កែងផ្លូវលេខ៣៦៤សង្កាត់ទួលស្វាយព្រៃ២ខណ្ឌបឹងកេងកងកាលពីថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៤, ៣.ឆក់ទូរសព្ទពីស្ត្រីម្នាក់ នៅមុខផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១៦ខែ ឧសភា ឆ្នាំ ២០២៤ និងទី៤នៅវេលារសៀល.បានធ្វើសកម្មភាពឆក់ខ្សែករ នៅក្នុងមូលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយអស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅដាក់គុកជាថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ