ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូលឿនពេក! ជ្រុលបុ.ក​សត្វសុនខ ដួ.ល​បោ.ក​​​ក្បាលសន្ល.ប់ ផ្អើលអ្នកស្រុកចោមរោមមើលពេញផ្លូវ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរសម្នាក់ ជិះម៉ូតូលឿនខ្លាំងមិនដឹងប្រញាប់ទៅណា បានជ្រុលចង្កូតបុកសត្វ​ឆ្កែដែល

ខេត្ត​ព្រៃវែង ៖ បុរសម្នាក់ ជិះម៉ូតូលឿនខ្លាំងមិនដឹងប្រញាប់ទៅណា បានជ្រុលចង្កូតបុកសត្វ​ឆ្កែដែលរត់ឆ្លងផ្លូវ បណ្តាលឱ្យដួលបោកក្បាលហ្នឹងថ្នល់សន្លប់បាត់មាត់ឈឹង។

ហេតុការណ៍ខាងលើ​នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល​ថ្ងៃទី១៧ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣១០ ក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរកឹ ខេត្តព្រៃវែង។

បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ណាក់ មានវ័យប្រហែល៤០ មានទីលំនៅក្នុងភូមិអ្នកលឿងក្រោម ឃុំអ្នកលឿងក្រោម ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1jw -7105 រងរបួសដាច់រយាស់ផ្ទៃមុខធ្ងន់ធ្ងរ ។

តាម​ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់កន្លែងកើតហេតុ មានសត្វឆ្កែ៤-៥ក្បាលរត់ដេញគ្នាពេញផ្លូវ ហើយជនរងគ្រោះចាប់ហ្រ្វាំងមិនជាប់ ក៏ជ្រុលបុកឆ្កែបណ្តាលឱ្យដួលម៉ូតូ បោកក្បាលហ្នឹងថ្នល់ សន្លប់ឈឹងតែម្ដង។

ក្រោយកើតហេតុភ្លាម អ្នកស្រុកនៅជិត បានផ្អើលចេញមកមើល ជួយលើកជនរងគ្រោះដាក់ទៅចិញ្ចើមថ្នល់ និងទាក់ទងហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកអ្នកលឿង ទៅដឹកជនរងគ្រោះ យកទៅសង្គ្រោះភ្លាមៗតែម្ដង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ