ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើបអង្កេតសួនសត្វមួយនៅចិន ក្រោយខ្លាស៊ីបេរី​២០​ក្បាលងា.ប់ សាកស.ពខ្លះក្លាស្សេក្នុងទូទឹកកក

1 ខែ មុន

ប្រទេសចិន ៖ សួនសត្វឯកជនមួយ នៅភាគខាងកើតប្រទេសចិន កំពុងត្រូវបានស៊ើបអង្កេតដោយ

ប្រទេសចិន ៖ សួនសត្វឯកជនមួយ នៅភាគខាងកើតប្រទេសចិន កំពុងត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរ បន្ទាប់ពីមានរបាយការណ៍ថា សត្វខ្លាស៊ីបេរីចំនួន ២០ក្បាល បានងាប់នៅទីនោះ ក្នុងរយៈពេល៥ឆ្នាំ ដោយសារកសពកូនខ្លាប្រភេទនេះ ត្រូវបានរកឃើញក្លាសេក្នុងទូរទឹកកក។ នេះយោងតាមប្រភពពីសារព័ត៌មាន Mothership របស់សិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤។

របាយការណ៍ពីទស្សនាវដ្ដី China Philanthropist បានឱ្យដឹងថា ក្រៅពីខ្លាស៊ីបេរី ក៏មានសត្វតោអាហ្រ្វិក ២ក្បាល សត្វកវែង ៣ក្បាល និងសត្វស្វា Macaques ជាច្រើនក្បាលផ្សេងទៀត នៅក្នុងសួនសត្វព្រៃ Fuyang Safari ស្ថិតនៅក្នុងទីក្រុង ហ្វូយ៉ាង (Fuyang) ខេត្ត អានហ៊ុយ (Anhui) ក៏ត្រូវបានរាយការណ៍ថាបានងាប់ ដោយមិនមែនមូលហេតុធម្មជាតិ។

របាយការណ៍បានបង្កការខឹងសម្បារពីមហាជនកាន់តែខ្លាំង នៅពេលដែលការអះអាងថា សាកសពកូនសត្វខ្លាស៊ីបេរីមួយចំនួន ត្រូវបានរកឃើញក្លាសេក្នុងទូរទឹកកករបស់សួនសត្វនេះ អំឡុងប្រតិ​បត្តិការចុះឆែកឆេរ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ។ មិនតែប៉ុណ្ណោះ គ្រោងឆ្អឹងសត្វព្រៃពេញវ័យផ្សេងទៀត ក៏ត្រូវបានរកឃើញដាក់ក្លាសេក្នុងទូទឹកកកផងដែរ រង់ចាំពេលយកទៅបោះចោល។

ទិន្នន័យពីក្រុមហ៊ុនផ្តល់សត្វព្រៃ Tengfei បានបង្ហាញថា ចាប់ពីខែ តុលា ឆ្នាំ ២០១៩ ដល់ខែ មីនា ឆ្នាំ ២០២៣ សត្វខ្លាស៊ីបេរីពេញវ័យចំនួន ១០ក្បាល បានងាប់។ លើសពីនេះទៀត កូនខ្លាស៊ីបេរីចំនួន ១១ក្បាល មានតែ ១ក្បាលប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ក៏បានអះអាងថា សត្វផ្សេងទៀតដែលនៅរស់ រួមទាំងសត្វខ្លាស៊ីបេរី ១៦ក្បាលផងនោះ កំពុងបន្តរស់ក្នុងទ្រុងដ៏តូចចង្អៀត ជាមួយនឹងស្ថានភាពអមនុស្សធម៌យ៉ាងខ្លាំង។

យ៉ាងណាមិញ ចាប់តាំងពីពេលនោះមក អាជ្ញាធរខេត្ត អានហ៊ុយ បានបើកការស៊ើបអង្កេតលើមូលហេតុនៃការស្លាប់របស់សត្វព្រៃទាំងនោះ។ នេះបើតាមរបាយការណ៍ពីសារព័ត៌មាន China Daily។

ប្រភពសារព័ត៌មាន CGTN កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ បានរាយការណ៍ថា សួនសត្វ ហ្វូយ៉ាង បានប្រកាសបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអាកាសធាតុក្ដៅខ្លាំងពេក ហើយផ្នែកខ្លះនៃសួនសត្វត្រូវការជួសជុលជាបន្ទាន់។ បុគ្គលិកម្នាក់នៅសួនសត្វក៏បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា សត្វខ្លាដែលងាប់ មិនមែនជាកម្មសិទ្ធិរបស់សួនសត្វ ហ្វូយ៉ាង នោះទេ ប៉ុន្តែជាកម្មសិទ្ធិរបស់ម្ចាស់សួនសត្វម្នាក់ទៀត ក្រុមការងារមិនច្បាស់ថាមានរឿងអ្វីកើតឡើងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ការបើកសួនសត្វព្រៃ ហ្វូយ៉ាង ត្រូវបានហ៊ុមព័ទ្ធទៅដោយជម្លោះលើសិទ្ធិប្រើប្រាស់ដីធ្លី។ បណ្ដាសត្វព្រៃត្រូវបានបញ្ជូនទៅកាន់សួនសត្វ នៅពេលការសាងសង់បញ្ចប់បានពាក់កណ្ដាលនៅឆ្នាំ ២០១៨ ហើយការសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១។ ប្រភពពី China Daily បានរាយការណ៍ថា នាយកដ្ឋានព្រៃឈើជាតិប្រទេសចិន បានបដិសេធសំណើសួនសត្វមួយនេះ ក្នុងការបង្កាត់ពូជប្រភេទសត្វជិតផុតពូជដូចជា សត្វខ្លាស៊ីបេរីក្នុងឆ្នាំ ២០១៩។

ជាក់ស្តែង លោក Li Lianghua ម្ចាស់ក្រុមហ៊ុន Tengfei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ឧបករណ៍ប្រើប្រាស់របស់ឧទ្យាននេះ គឺខុសស្ដង់ដារបច្ចេកទេសជាច្រើន ដែលបណ្ដាលឱ្យសត្វមួយចំនួនងាប់ ដោយសារតែការស្រេកទឹក ការអត់ឃ្លាន និងជំងឺ។ ម៉្យាងទៀត មន្ត្រីការិយាល័យព្រៃឈើអះអាងថា ការងារប់សត្វមួយចំនួន បណ្ដាលមកពីការបង្កាត់ពូជ ដែលនាំឱ្យមានបញ្ហាសុខភាពហ្សែន និងងាយរងគ្រោះនឹងជំងឺ៕ (ប្រភព ៖ Mothership រូបភាព ៖ Weibo, CGTN និង Independent)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ