ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជួប​គ្រោះ​រន្ទះបា.ញ់​ធូរស្បើយ​៣​នាក់ នៅ​ឡើយ​​ម្នាក់​កំពុង​ដង្ហោយ​រក​សប្បុរសជន​ជួយ​ជីវិត

3 ខែ មុន
  • កំពត

ខេត្តកំពត ៖ ពលរដ្ឋ​ជា​កសិករ​៤​នាក់​ដែល​បាន​​ជួប​គ្រោះ​ធម្មជាតិ​ដោយសារ​​រន្ទះបាញ់​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែឧសភា ​ឆ្នាំ​២០២៤​ ខណៈ​ពួកគាត់​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​មួយ​ស្ថិត ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ កន្លង​មក​ថ្មី​ៗ​នេះ…

ខេត្តកំពត ៖ ពលរដ្ឋ​ជា​កសិករ​៤​នាក់​ដែល​បាន​​ជួប​គ្រោះ​ធម្មជាតិ​ដោយសារ​​រន្ទះបាញ់​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែឧសភា ​ឆ្នាំ​២០២៤​ ខណៈ​ពួកគាត់​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​ខ្ទម​មួយ​ស្ថិត ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ កន្លង​មក​ថ្មី​ៗ​នេះ ​​​ក្នុង​ចំណោម​ជន​រង​គ្រោះ​ប្រុស-​ស្រី​ទាំង​៤​នាក់​នោះ​ មាន​៣​នាក់​បានជា​សះស្បើយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ។សូមរំលឹកថា៖ ពលរដ្ឋ​៤​នាក់​កំពុងជ្រក​ភ្លៀង​ក្នុងផ្ទះ បែរ​​រន្ទះតាម​បា.ញ់បានទៀត​​

ដោយឡែក នៅ​តែ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ វង់ ថា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​កសិករ​ក្រីក្រ មុខរបរ​រកស៊ី​ឡើង​ភ្នំ​បោច​គម​ផ្តៅ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ និង​មានកូន​តូច​ៗ​នៅ​រៀន​ក្នុង​បន្ទុក​ចំនួន​៤​នាក់ កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ក្នុង​គ្រួសារ​មួយ​នេះ​មាន​ពលកម្ម​តែ​បុរស​ជា​ឪពុក​ម្នាក់​ដោយ​ប្រពន្ធ​ជា​មេផ្ទះ មើលថែ​កូន​តូច​ៗ​ផង​និង​មាន​សុខ​មិនសូវ​ល្អ​ផង ។

ហើយ​ពេល​នេះ បុរស​ជា​ឪពុក​ជួប​គ្រោះ​រន្ទះ​បាញ់រង​របួសធ្ងន់ អស់​រយៈពេល​៤​ថ្ងៃ​ហើយ​សន្លប់​នៅ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ។ ហើយ​ត្រូវ​បាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​) ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​ជាមួយ​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​វង់​ថា មាន​ជីវភាព​ក្នុង​បន្ទុកគ្រួសារ​របស់​គាត់​មានការ​យ៉ាប់យ៉ឺន​ខ្លាំង​ណាស់ ដោយ​គាត់​មានកូន​តូច​ៗ​មិន​ទាន់​មាន​ពលកម្ម​ដល់​ទៅ​បួន​នាក់​នៅ​ក្នុង​បន្ទុក ហើយ​កំពុង​នៅ​រៀន​ទៀត ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រួសារ​មួយ​នេះ​មានផ្ទះ​នៅ​ក្នុងភូមិ​មួយ​ដាច់​ស្រយាល គ្មាន​
ប្រ​ព័ន្ធ​ទឹកភ្លើង​ត​បណ្តាញ​ទៅ​ដល់​ឡើយ​នៅ​ក្នុង​គ្រួសារ​មួយ​នេះ សង្ឃឹម​តែ​បុរស​រង​គ្រោះជា​ឪពុក​ម្នាក់​គត់​ជា​អ្នករក​របរ​ទទួលទាន​ក្នុង​បន្ទុកគ្រួសារ​ពេល​នេះ​ឪពុក​ជួប​គ្រោះ​ដោយ​រន្ទះ​បាញ់រង​របួស​ធ្ងន់ធ្ងរ ហើយ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូប​ចុក​ព្យាបាល និង​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​យ៉ាងនេះ ពួក​គាត់​មិនដឹង​ទៅ​សង្ឃឹមលើ​អ្វី​នោះ​ឡើយ មាន​តែ​សុំ​អំពាវនាវ​ដល់​សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោក​ជំទាវ និង​បងប្អូន​ជា​សប្បុរសជន​ខ្មែរ​ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​តាម​កំលាំង​សទ្ធា​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ខាងលើ​នេះ​ផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ