ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៤​នាក់​កំពុងជ្រក​ភ្លៀង​ក្នុងផ្ទះ បែរ​​រន្ទះតាម​បា.ញ់បានទៀត​​

2 អាទិត្យ មុន
  • កំពត

​ខេត្តកំពត​៖ តាម​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ដោយ​លាយឡំ​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ មាន​ពលរដ្ឋ​ប្រុស​ស្រី​បួន​នាក់ បាន​និង​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​តូច​មួយ ពេល​នោះ ភ្លៀង​ចង់​ដាច់​គ្រាប់​ទៅ​ហើយ​ស្រាប់តែ​មាន​ផ្គរ​រន្ទះ​បាន​បាញ់​មនុស្ស​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​ស្រាល​ទាំង​៤​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។ ហេតុការណ៍​រន្ធត់​ខាងលើ​នេះ…

​ខេត្តកំពត​៖ តាម​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ដោយ​លាយឡំ​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ មាន​ពលរដ្ឋ​ប្រុស​ស្រី​បួន​នាក់ បាន​និង​កំពុង​ជ្រក​ភ្លៀង​ក្នុង​ខ្ទម​តូច​មួយ ពេល​នោះ ភ្លៀង​ចង់​ដាច់​គ្រាប់​ទៅ​ហើយ​ស្រាប់តែ​មាន​ផ្គរ​រន្ទះ​បាន​បាញ់​មនុស្ស​ប្រុស​ស្រី​ទាំង​៤​នាក់​នោះ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​និង​ស្រាល​ទាំង​៤​នាក់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។

ហេតុការណ៍​រន្ធត់​ខាងលើ​នេះ បាន​កើត​នៅ​វេលា​ម៉ោង​១៤:00 និង ៤៥ នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា​ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ត្រពាំង​ត្បែង ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​៤​នាក់​ក្នុង​ហេតុការណ៍​ខាងលើ មានឈ្មោះ​ដូច​ខាងក្រោម​៖

១- ឈ្មោះ ផា​ន – ផាត ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​, ២-​ឈ្មោះ វង់ ថា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​, ៣-​ឈ្មោះ សុខ ភឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៤-​ឈ្មោះ ងួ​ន ផល្លា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ អ្នក​ទាំង​០៤​នាក់​មាន​ទីលំនៅ​ភូមិ ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​៕

អត្ថបទសរសេរ ដោយ