ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់អត្តសញ្ញាណហើយ! ជនរងគ្រោះស្លា.ប់៦នាក់ របួសធ្ងន់១នាក់ ក្នុងសោ.កនាដកម្មឡានហាយឡែនឌ័របុ.កជាមួយកុងតឺន័រ

4 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មានករណី​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​រវាង​រថយន្ត​ហា​យ​ឡែនឌ័រ​ បុក​ជាមួយ​​រថយន្ត​​កុង​តឺ​ន​រ័ ​បណ្តាល​ឱ្យ​​មនុស្ស​៧​នាក់ដែលជិះ​​ក្នុង​ឡាន​ហា​យ​ឡិន​ឌ​រ័ ​ស្លាប់​ចំនួន៦​នាក់ និង​រ​បួស​ធ្ងន់​១​នាក់​ ។​ គួររំលឹកថា…

ខេត្តព្រះសីហនុ ៖ មានករណី​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ​រវាង​រថយន្ត​ហា​យ​ឡែនឌ័រ​ បុក​ជាមួយ​​រថយន្ត​​កុង​តឺ​ន​រ័ ​បណ្តាល​ឱ្យ​​មនុស្ស​៧​នាក់ដែលជិះ​​ក្នុង​ឡាន​ហា​យ​ឡិន​ឌ​រ័ ​ស្លាប់​ចំនួន៦​នាក់ និង​រ​បួស​ធ្ងន់​១​នាក់​ ។​ គួររំលឹកថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ ស្លា​.​ប់​៥​នាក់ និង​របួសធ្ងន់​២​នាក់ អ្នក​បើករថយន្ត​កុងតឺន័រ រត់​បាត់

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​​កាលពី​​វេលាម៉ោង​​៦និង២០នាទីយប់​​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០២៤ លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៧-១៨៨ ស្ថិត​នៅ​ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ ភាគីខាង​​រថយន្ដ១​គ្រឿង ម៉ាក​ហាយឡែនឌ័រ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Z-7156 បើកបរ​ដោយ​ឈ្មោះ អេ សុង​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ជាអ្នកបើកបរ (រងរបួសធ្ងន់) និង​អ្នក​រួម​ដំណើរ​ចំនួន​៦​នាក់​​រួមមាន ១-​ឈ្មោះ អេ ឡៃ​ស៊ី​ម ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ត្រូវជា​បងស្រី​បង្កើត​អ្នកបើកបរ និង​ត្រូវជា​ប្រពន្ធ​ឈ្មោះ ហេង សុខ​លាង និង​មានកូន​ស្រី​០២​នាក់​ឈ្មោះ ចឹ​ង មួយ​ឆេ​ង និង​ឈ្មោះ ចឹ​ង មួយ​ឡា​) (រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ​) ២-ឈ្មោះ ហេង សុខ​លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​ស្មៀន (​ត្រូវជា​បងថ្លៃ​អ្នកបើកបរ​) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

៣-​ឈ្មោះ ចឹ​ង មួយ​ឆេ​ង ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​ត្រូវជា​ក្មួយ​អ្នកបើកបរ​) (ស្លាប់នៅនឹងកន្លែងកើតហេតុ) ៤-​ឈ្មោះ ចឹ​ង មួយ​ឡា ភេទ​ស្រី អាយុ​៧​ឆ្នាំ (​ត្រូវជា​ក្មួយ​អ្នកបើកបរ​) (បានស្លាប់នៅនឹងកន្លែងកើតហេតុ​) ៥-​ឈ្មោះ អេ ឡៃ​ស៊ន់ ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ត្រូវជា​ប្អូនស្រី​បង្កើត​អ្នកបើកបរ​) (បានស្លាប់នៅនឹងកន្លែងកើតហេតុ​) និង​៦-​ឈ្មោះ ប៉ា​ង សុខ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ (​ត្រូវជា​មីង​បង្កើត​អ្នកបើកបរ​) (បានស្លាប់នៅនឹងកន្លែងកើតហេតុ​) ។ អ្នក​ទាំង​០៧​មាន​ទីលំនៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

ដោយឡែកភាគីខាងរថយន្តកុងតឺន័រ​​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-1534 និង​ស៊ឺមី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ 4A-0012 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា​ ​មុនពេលកើតហេតុ ​រថយន្ដ១​គ្រឿងម៉ាក​ហាយឡែនឌ័រ ពណ៌​ទឹកមាស ​ធ្វើដំណើរ​ក្នុង​​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ឡើង​វ៉ា​ជែង ខណៈ​ពេល​នោះ​មាន​រថយន្ដ​​កុងតឺន័រ១​គ្រឿង​ម៉ាក FUSO ពណ៌​ស ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បាន​បុក​ចំ​ពី​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង ។

បច្ចុប្បន្ន សពជនរងគ្រោះ​​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ដែលរងរបួសធ្ងន់​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​គ្លី​និ​ច​ឯកជន​មួយកន្លែង ស្ថិត​ក្នុង​ឃុំ​វាល​រេញ ។ រីឯ​វត្ថុ​តាង ​រថយន្តទាំង២គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុកជា​ប៉ុ​ណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ