«ស្នាមញញឹមភូមិខ្ញុំ» បង្ហាញពីការប្រមូលផលស្រូវបែបបុរាណខ្មែរ
- សៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយនិងសហគមន៍ទេស ចរណ៍បាគងភូមិខ្ញុំ…
ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយនិងសហគមន៍ទេស ចរណ៍បាគងភូមិខ្ញុំ…
ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយនិងសហគមន៍ទេស ចរណ៍បាគងភូមិខ្ញុំ ដោយមានការចូលរួមរៀបចំកម្មវិធីពីសំណាក់លោក ចែម ចាន់រ៉ា (ហៅ ពាក់ មី) បានរៀចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ មានដូចជាបរទេះគោដឹកស្រូវ រែកកណ្តាប់ស្រូវ បោក ស្រូវ បែនស្រូវ ដាល់អំបុក ដុតក្រឡាន ធ្វើនំជាដើម។ ដែលស្ថិតនៅក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀម រាប ក្រោមវត្តមានចូលរួមដឹកនាំកម្មវិធីពី សំណាក់លោក ង៉ូវ សេងកាក់ អភិបាល រង ខេត្តសៀមរាប ដោយមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។
ការបង្កើតកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ ”នាពេលនេះ គឺចង់រំឭកអនុស្សាវរីយ ច្រូត ស្រូវ បោកស្រូវ បែនស្រូវ និងបញ្ជាន់ស្រូវ ព្រមទាំងដាល់អំបុកជុំគ្នា តាមបែបប្រពៃ ណីទំនៀមទម្លាប់បុរាណខ្មែរ និងនឹកដល់ជីវភាពសុខសាន្ត នៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលបញ្ជាក់ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។
ការប្រមូលផលបែបបុរាណដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក ឃុំ រួមជាមួយភ្ញៀវទេសចរណ៍បរទេស និង បងប្អូន ប្រជាកសិករ យ៉ាងច្រើនកុះករ។ បើក្រឡេច មកមើលតាមបែបជាក់ស្ដែងការប្រមូលផលស្រូវតាមបែបបុរាណគឺពិបាកខ្លាំងណាស់ ព្រោះត្រូវប្រើកម្លាំងមនុស្ស និងកម្លាំងសត្វទាំងស្រុងមិនដូចការធ្វើកសិកម្ម នៅសម័យទំនើបនេះទេ ដែលមានគ្រឿងចក្រជួយសម្រួលដល់កម្លាំងមនុស្សបានច្រើនផងដែរ។
ក្នុងនោះដែរ លោក សូត្រ សូរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំដែលជាអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថាការរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” នាពេលនេះ គឺជាលើកទី១ ហើយសម្រាប់ស្រុកប្រាសាទបាគង ការរៀបចំកម្មវិធី គឺចង់រំឭកប្រពៃណីដូនតាយើងដែលច្រូត ស្រូវដោយកណ្តៀវ ជាពិសេសនោះដែរគឺចង់បង្ហាញ និងបង្រៀនដល់ ភ្ញៀវទេសចរ អន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីនេះឱ្យពួកគេ ចេះច្រូត ចេះចង ចេះរែក បោក ស្រូវ បែនស្រូវ និងយកស្រូវដាល់អំបុក និង រៀនធ្វើនំផងដែរ ។
រីឯ លោក ចែម ចាន់រ៉ា (ហៅ ពាក់ មី) ដែលជាអ្នករៀបចំ និង ចាត់ចែងកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ”ទាំងស្រុងផងដែរនោះ ក៍បានមានប្រសាសន៍ថា នេះជាលើកទី២ ដែលរូបលោកបានរៀបចំធ្វើកម្មវិធីគឺលើកទី១ ធ្វើនៅខេត្តស្វាយរៀង និង លើកនេះនៅក្នុងប្រាសាទបាគង ខេត្តសៀមរាប។ លោក បន្ថែមថា កម្មវិធីនេះគឺចង់បង្ហាញឱ្យភ្ញៀវទេសចរណ៍ដឹងពីប្រពៃណីដូនតាខ្មែរយើងពីរបៀបបែបបុរាណនៃការប្រមូលផលស្រូវរបស់ប្រជាជនខ្មែរយើង។ លោក ចែម ចាន់រ៉ា បានបញ្ជាក់ថា លោក និងមានគម្រោងធ្វើតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ហើយនាពេលខាងមុខនេះនៅខេត្តសៀម រាប លោក និង មានកម្មវិធីចាប់ត្រីជាមួយភ្ញៀវទេសចរណ៍អន្តរជាតិទៀតផងដែរ៕
ចែករំលែកព័តមាននេះ