ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានផ្អែម ឬអាហារមានផ្ទុកជាតិស្ករច្រើនអាចជះផលប៉ះពាល់អវិជ្ជមានចំពោះសុខភាព ។ ទោះជាយ៉ាងណាកុំបារម្ភពេក! ថ្ងៃនេះវេប សាយសុខភាពយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែរអ្នកគួរធ្វើក្រោយទទួលទានស្ករ ឬអាហារផ្អែមច្រើន ៖
១-ទទួលទានទឹកឱ្យបានច្រើន
រាល់ពេលអ្នកឃ្លានអ្វីផ្អែម ចូរទទួលទានទឹកមួយកែវ។ ការធ្វើបែបនេះមិនត្រឹមតែជួយបន្ថយភាពឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយផងដែរ។ អ្នកអាចបន្ថែមក្រូចឆ្មារក្នុងទឹកដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
២-ទទួលទានបន្លែផ្លែឈើស្រស់ៗ
ត្រូវប្រាកដថាអ្នកបានរួមបញ្ចូលបន្លែផ្លែឈើស្រស់ៗក្នុងរបបអាហារប្រចាំថ្ងៃ។ ជាតិសសៃជួយកម្ចាត់ជាតិពុលផ្សេងៗពីក្នុងពោះវៀន។ បន្លែបៃតងនិងផ្លែឈើស្រស់ៗក៏ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែនិងវីតាមីនចាំបាច់ផងដែរ។ ហើយវាកាន់តែងាយស្រួលក្នុងការកម្ចាត់អ្វីផ្អែមៗ ប្រសិនបើរាងកាយទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវគ្រប់គ្រាន់។
៣-ទទួលទានគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ
ជាប្រភពនៃអាស៊ីតខ្លាញ់ល្អជួយប្រឆាំងការរលាកដែលបង្កឡើងដោយស្ករ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ។
៤-ទទួលទានអាហារសម្បូរប្រូតេអ៊ីនគុណភាពខ្ពស់
ប្រូតេអ៊ីនចាំបាច់ក្នុងការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ដោយសារការទទួលទានអាហារផ្អែម ឬស្ករច្រើន។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ដូចជាសាច់មាន់ ស៊ុត និងត្រីក្នុងរបបអាហារប្រចាំថ្ងៃ។
៥-ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយរឹងមាំប្រសើរ។ ការធ្វើលំហាត់ប្រាណជួយរាងកាយបញ្ចេញជាតិពុលតាមរយៈញើស ហើយក៏ដុតបំផ្លាញកាឡូរីច្រើនហួសដែលរបបអាហារមានផ្ទុកជាតិស្ករខ្ពស់នាំមកផងដែរ៕
ចែករំលែកព័តមាននេះ