ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ ស្លា​.​ប់​៥​នាក់ និងរបួសធ្ងន់​២​នាក់ អ្នក​បើករថយន្ត​កុងតឺន័រ រត់​បាត់

4 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​៧​នាក់ ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​ស្លា​.​ប់​ចំនួន​៥​នាក់ និង​របួសធ្ងន់​ចំនួន​២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​៧​នាក់ ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​ស្លា​.​ប់​ចំនួន​៥​នាក់ និង​របួសធ្ងន់​ចំនួន​២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង បុក​ប៉ះ​គ្នា​ជាមួយ​រថយន្ត​កុងតឺន័រ នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៤ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៧-១៨៨ ស្ថិត​នៅ​ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ក្រោយ​អង្កេត​ជាបឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ដ​០១​គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Z-7156 ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ បើកបរ​ដោយ​ឈ្មោះ ហេង សុខ​លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្គន់ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រួម​ជាមួយ​អ្នកដំណើរ​ចំនួន​០៦​នាក់​ទៀត ស្រី​ចំនួន​០៥​នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) ។

របាយការណ៍ពីសមត្ថកិច្ច បានអោយដឹងបន្ត​ថា មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​ឡើង​វ៉ា​ជែង ស្រប​ពេល​នោះ មាន​រថយន្ដ​០១​គ្រឿង​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-1534 និង​សណ្តោង​រ៉ឺ​ម៉ក ស្លាក​លេខ ភ្នំពេញ 4A-0012 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា (​អ្នកបើកបរ​រត់គេច​បាត់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) បាន​បុក​ចំ​ពី​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង ។

សមត្ថកិច្ច​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លា​.​ប់​ចំនួន​០៥​នាក់ ស្រី​០៤​នាក់ និង​ប្រុស​០១​នាក់ (​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​) និង​រង​របួសធ្ងន់​ចំនួន​០២​នាក់ (​អ្នកបើកបរ​រថយន្ដ ភេទ​ប្រុស និង​អ្នក​រួម​ដំណើរ​ភេទ​ស្រី ចំនួន​០១​នាក់​) ។

ករណី​នេះ សមត្ថកិច្ច​កំពុង​បន្ត​ស្វែង​សាច់ញាតិ ចំណែក​ជន​រង​គ្រោះ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន លិ គឹ​ម​ឌី ឃុំ​វាល​រេញ រីឯ​វត្ថុ​តាង (​រថយន្ដ​) បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​ឯ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ