ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមក្មេងទំនើងចំនួន០៣ក្រុមផ្សេងគ្នាជិះម៉ូតូតាមផ្លូវសាធារណៈ ហើយមានកាំបិតផ្គាក់ និងដាវកែច្នៃផងដែរ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លើយុទ្ធនាការចុះបង្ក្រាបមុខសញ្ញាក្រុមក្មេងទំនើង កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កំលាំនគរបាលតាមបណ្ដាគោលដៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បានការសហការជាមួយកំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ធ្វើការល្បាតពួនស្ទាក់តាមផែនការប្រទាក់ក្រឡាក្នុងភូមិសាស្ត្រ ជាក់ស្ដែង រកឃើញនិងធ្វើការឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងចំនួន០៣ក្រុមផ្សេងគ្នា ។
មន្ត្រីនគរបាលស្រុកបានបន្តថា ក្រុមក្មេងទំនើង ក្រុមទី០១ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងដាវកែច្នៃ០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិរកាកោង ឃុំកាតភ្លុក ស្រុកបសេដ្ឋ ទី០១-ឈ្មោះ សួង សាន ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះ និន សុខណា ភេទប្រុស អាយុ១៧ឆ្នាំ ទី៣-ឈ្មោះ សឿន ភាក់ ភេទប្រុស អាយុ២០ឆ្នាំ គោលបំណងដាក់អាវុធតាមខ្លួនដើរមើលគេរាំនិងការពារខ្លួនពីសត្រូវ ។
ក្រុមទី០២ មានគ្នាចំនួន០២នាក់ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១,ទូរស័ព្ទ០១គ្រឿង ឃាត់ខ្លួនលើផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ ទី១./ឈ្មោះ សៀក បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ទី២./ឈ្មោះ លន ណែម ភេទប្រុស អាយុ២១ឆ្នាំ គោលបំណង ធ្លាប់មានជំលាល់ជាមួយភាគីក្មេងទំនេីងដេីរយប់ដូចគ្នាការពារខ្លួន(ត្រៀមប្រយុទ្ធ) ចំណែកក្រុមទី០៣ មានគ្នាចំនួន០៣នាក់ ម៉ូតូ០១គ្រឿង វត្ថុតាងកាំបិតផ្គាក់០១ដើម ដាវកែច្នៃ០១ ឃាត់ខ្លួនលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ទី១./ឈ្មោះ វុិត សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
ទី២./ឈ្មោះ ប៊ុន ដា ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣./ឈ្មោះ យ៉ង រតនា ភេទប្រុស អាយុ១៩ឆ្នាំ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រុមក្មេងទំនើងទាំង០៣ក្រុមនេះខាងលើនេះសុទ្ធតែជាមុខសញ្ញាគ្រប់គ្រងរបស់មូលដ្ឋាននិងធ្លាប់មានសកម្មភាព ប៉ុន្ដែជាក់ស្ដែងយប់នេះគឺពួកគេអាចគ្មានឱកាសគេចឆ្លងដែនទៅប្រព្រឹត្ដបទល្មើសបាននោះទេ ដោយអនុវត្ដបទបញ្ជាដ៏ម៉ឺងម៉ាត់ និងការចង្អុលដឹកនាំផ្ទាល់ពី លោកស្នងការនគរបាលខេត្តកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានត្រៀមកំលាំងអនុវត្ដតាមផែនការ២៤ម៉ោងលើ២៤ដោយ
បង្កើនការប្រមូលផ្ដុំព័ត៌មានប្រើប្រាស់វិធានការស្រាវជ្រាវស៊ើបបញ្ជាក់ករណីនិមួយៗ ធ្វើយ៉ាងណាមិនអោយក្រុមនេះអាចឈានទៅបង្កជាបក្ខពួកនិងការគំរាមកំហែងដល់សន្ដិសុខសុវត្ថិភាពសង្គមក្នុងមូលដ្ឋានស្រុកបសេដ្ឋបានឡើយ ពិសេស សហការជាមួយស្រុកជាប់ព្រំប្រទល់ផ្លាស់ប្ដូរព័ត៌មាន និងមុខសញ្ញា។
បច្ចុប្បន្ នក្រុមក្មេងទំនើងទាំង០៣ក្រុមរួមជាមួយវត្ថុតាង សមត្ថកិច្ចនគរបាលកំពុងអនុវត្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ចែករំលែកព័តមាននេះ