ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាងកកបន្ថែមម៉ោងបម្រើសេវាដឹកជញ្ជូនសាធា រណៈ សម្រាប់ថ្ងៃចូលឆ្នាំសកលខាងមុខនេះ

19 ម៉ោង មុន

ប្រទេសថៃ ៖ ក្រសួងដឹកជញ្ជូនប្រទេសថៃ បានប្រកាសបន្ថែមម៉ោងបម្រើសេវាដឹកជញ្ជូនសាធារណៈ និងកន្លែងចតយានយន្តដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុកក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ឆាប់ៗខាងមុខនេះ។…

ប្រទេសថៃ ៖ ក្រសួងដឹកជញ្ជូនប្រទេសថៃ បានប្រកាសបន្ថែមម៉ោងបម្រើសេវាដឹកជញ្ជូនសាធារណៈ និងកន្លែងចតយានយន្តដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ និងអ្នកស្រុកក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ឆាប់ៗខាងមុខនេះ។

គំនិតផ្តួចផ្តើមមួយនេះ មានគោលបំណងលើកកម្ពស់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកទឹកចិត្តដល់ការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ។ អាជ្ញាធរដឹកជញ្ជូនរហស័សរបស់ប្រទេសថៃ ហៅកាត់ថា MRTA និងភ្នាក់ងារពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេច ពង្រីកសេវាកម្មសម្រាប់រថភ្លើងលើអាកាស (BTS Skytrain)។

រថភ្លើងរត់លើខ្សែពណ៌ស្វាយ ខៀវ លឿង និងផ្កាឈូក នឹងដំណើរការរហូតដល់ម៉ោង២ព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់អ្នកមានគម្រោងចូលរួមពិធីរាប់ថយក្រោយ នាពេលឆាប់ៗខាងមុខនេះ។ រថភ្លើងខ្សែចុងក្រោយនឹងចាកចេញពីស្ថានីយចេញដំណើរ និងស្ថានីយខ្សែនីមួយៗ នៅម៉ោង២ព្រឹក។ កន្លែងចតយានយន្ត ក៏នឹងបើកដំណើរការរហូតដល់ម៉ោង១ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

អាជ្ញាធរក៏បានអនុម័តវិធានការសុវត្ថិភាពចាំបាច់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ សម្រាប់អ្នកចូលរួមព្រឹត្តិការណ៍រាប់ថយក្រោយ នៅទីតាំងសំខាន់ៗក្នុងទីក្រុងបាងកក ដូចជា ICONSIAM, One Bangkok និង CentralWorld ជាដើម។ អ្នកដំណើរត្រូវបានណែនាំឱ្យពិនិត្យមើលគេហទំព័រផ្លូវការ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រតិបត្តិករ MRTA សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីម៉ោងបម្រើសេវាកម្ម លទ្ធភាពចតរថយន្ត និងវិធានការសុវត្ថិភាព។

ព្រះរាជាណាចក្រថៃ ដែលជាប្រទេសសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ បានព្យាករណ៍ពីកំណើនអិចស្ប៉ូណង់ស្យែល សម្រាប់វិស័យទេសចរណ៍របស់ខ្លួន អំឡុងថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ ២០២៥ ខាងមុខនេះ ដោយរំពឹងថានឹងកើបចំណូលបានជាង ៦២ពាន់លានបាត ឬស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក៕ ដកស្រង់ ៖ Bangkok Post Nation Thailand និង VNA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ