ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ណែនាំ​ឲ្យ​ក្រសួង​អប់រំ បង្កើត​បណ្ណាល័យ​ដាក់​និក្ខេបបទ​របស់​និស្សិត ដើម្បី​ឲ្យ​អ្នក​ជំនាន់​ក្រោយ សិក្សា​ស្រាវជ្រាវ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​បណ្តា​ល័យ​សម្រាប់​ដាក់​និក្ខេបបទ​របស់​និស្សិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​បណ្តា​ល័យ​សម្រាប់​ដាក់​និក្ខេបបទ​របស់​និស្សិត ដើម្បី​ឲ្យ​និស្សិត​ជំនាន់​ក្រោយ ងាយស្រួល​ធ្វើការ​សិក្សា​ស្រាវជ្រាវ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ និង​សញ្ញាបត្រ ជូន​ដល់​សិក្ខាកាម និង​និស្សិត សាកលវិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​សុំ​ឲ្យ​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ពិនិត្យ​មើល​ពិនិត្យ​មើល​លទ្ធភាព​«…» និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​បាន​សរសេ​និក្ខេបបទ ប៉ុន្តែ​ឥឡូវនេះ បើ​សួរ​កន្លែង​ណាមួយ ដែល​មាន​ទុក​និក្ខេបបទ​ដែល​និស្សិត​រាប់​ពាន់​នាក់​សរសេ គឺ​អត់​មាន​ទេ​» ។

សម្តេច​បវរ​ធិ​បតី បាន​បន្ត​ថា នៅ​បណ្តា​ប្រទេស​មួយ​ចំនួន គេ​បាន​បង្កើត​បណ្ណាល័យ ដើម្បី​ទុក​និក្ខេបបទ​របស់​និស្សិត ដើម្បី​ឲ្យ​និស្សិត​ជំនាន់​ក្រោយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ឬ​ធ្វើការ​អាប់​ដេ​ត​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន នៅ​ពេល​សរសេ​ពេល​ក្រោយ ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖ «​អ៊ីចឹង​នៅ​ពេល​បង្កើត​បណ្តា​ល័យ ដើម្បី​ដាក់​និក្ខេបបទ​នោះ នៅ​ពេល​និស្សិត​ក្រោយ នៅ​ពេល​ដែល​គាត់​ចូល​បណ្ណាល័យ គាត់​នឹង​ឃើញ​និក្ខេបបទ ហើយ​គាត់​អាច​សិក្សា​ស្រាវជ្រាវ​បាន​។ ឥឡូវ គួរតែ​រៀប​ជា​យន្តការ​ថ្នាក់​ជាតិ​មួយ ហើយ​ឲ្យ​មានការ​ចូលរួម​ពី​និស្សិត ដោយ​ដាក់​កម្ម​សិទ្ធ​បញ្ញា​។ ខ្ញុំ​ថា និស្សិត​មិន​ចិត្តអាក្រក់​ទេ ក្នុង​ការ​ចែក​រំ​លែង នូវ​ដែល​ខ្លួន​ធ្វើ​» ។

សម្តេច​បវរ​ធិ​បតី បាន​ឲ្យ​ក្រសួង​អប់រំ ធ្វើការ​ពិនិត្យ​មើល និង​ពិគ្រោះ​យោបល់ ជាមួយ​សកល​វិទ្យាល័យ​ផ្សេង​ៗ ដើម្បី​បង្កើត​ជា​បណ្ណាល័យ ឬ​មជ្ឈមណ្ឌល​ព័ត៌មាន​មួយ សម្រាប់​ធ្វើការ​ស្រាវជ្រាវ​។ និក្ខេបបទ​រាប់​ឆ្នាំ​មកនេះ ប្រហែលជា​មាន​រាប់​ម៉ឺន​និក្ខេប​ទ​បទ ដូច្នេះ​យើង​ដាក់​នៅ​កន្លែង​ណាមួយ សម្រាប់​ដាក់​និក្ខេបបទ​ចាស់​ៗ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​សម្រាប់​ចងក្រង​ធ្វើ​ជា​មូលដ្ឋាន និង​និ​ន្ន​ន័យ ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ៖ «​អ៊ីចឹង ខ្ញុំ​គិត​ថា កិច្ចការ​នេះ គួរតែ​ពិនិត្យ​រៀបចំ ដើម្បី​យើង​បន្ត​ទៀត ព្រោះ​និស្សិត​ភាគច្រើន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ សុទ្ធតែ​សរសេ​និក្ខេបបទ ។ «…»​ការ​ធ្វើ​បែប​នេះ មាន​ភាព​ងាយស្រួល បើសិន​ចង់​ស្រាវជ្រាវ​ប្រធានបទ អ្វីមួយ​យើង​ចូល ក្នុង​លី​ស ឬ​នៅ​ពេល​មាន​អ៊ី​ន​ធើ​ណែ​ត ចូល​ទៅ​ឃើញ​រាប់​លី​ស​ទាំងអស់​។ និក្ខេបបទ​មាន​ប្រហាក់ប្រហែល​នឹង​អាច​មក​ស្រាវជ្រាវ​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ បណ្តុំ នៃ​ស្នាដៃ​និស្សិត​ខ្មែរ​យើង មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​ទៅ​រៀន​នៅ​ក្រៅប្រទេស សរសេរ​និក្ខេបបទ​នៅ​ក្រៅប្រទេស​ក៏​ដោយ គួរ​យក​មួយ​ច្បាប់ ដាក់​ក្នុង​បណ្ណាល័យ ។ ការ​ធ្វើ​បែប នេះ ជា​ផល នៃ​ការ​ចែករំលែក​គ្នា ដើម្បី​ធ្វើការ​កែសម្រួល ឬ​ធ្វើ​ឲ្យ​ប្រសើរ ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បន្ទាប់​ពី​សម្តេច បាន​ជជែក​ជាមួយ​និស្សិត​មួយ​ចំនួន ដែល​ចង់​សរសេរ​និក្ខេបបទ ហើយ​ត្រូវ​យក​ឯកសារ​នៅ​កន្លែង​ណា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ