ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ សាររបស់ពួកក្រុមជ្រុលនិយមនេះ គឺជាសារស្រមើលស្រមៃចេញពីរបៀបវារៈនយោបាយដ៏ពិសពុល

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា សារ​របស់​ពួក​ក្រុម​ជ្រុលនិយម​នេះ គឺជា​សារ​ស្រមើល​ស្រមៃ​ដែល​ចេញពី​របៀបវារៈ​នយោបាយ​ដ៏​ពិសពុល​បាត់បង់​ភាព​ជា​មនុស្ស​នោះ​ទេ ។ លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់​ថា សារ​របស់​ពួក​ក្រុម​ជ្រុលនិយម​នេះ គឺជា​សារ​ស្រមើល​ស្រមៃ​ដែល​ចេញពី​របៀបវារៈ​នយោបាយ​ដ៏​ពិសពុល​បាត់បង់​ភាព​ជា​មនុស្ស​នោះ​ទេ ។

លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា អ្នក​នៅ​ក្រៅប្រទេស ដែល​បាន​បញ្ចេញ​សារ​ប្រមាថ​មាក់ងាយ​មក​លើ​ថ្នាក់ដឹកនាំ​កម្ពុជា​ជា​ហូរហែរ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​គ្មាន​សីលធម៌​នៅ​ក្នុង​ខ្លួន​ទាល់តែ​សោះ ។

ការ​លើក​ឡើង ទៅ​កាន់​ក្រុមប្រឆាំង​ជ្រុលនិយម​និរទេស​ខ្លួន​នៅ​បរទេស​នេះ​ដោយសារ​ពួក​គេ​បាន​បង្កើត​សារ និង​ព័ត៌មាន​ក្លែងក្លាយ​មួលបង្កាច់​ដល់​អាយុជីវិត​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង កាលពី​ថ្ងៃ​២៦ ធ្នូ ឆ្នាំ​២០២៤​ថា ពួក​គេ​បង្កើត​សារ​មួលបង្កាច់​ដល់​អាយុជីវិត​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​នេះ គឺ​មាន​ច​រិ​ក​អមនុស្សធម៌ អគុណ​ធម៌ គ្មាន​សីលធម៌ គឺ​សមជា​មនុស្ស​នោះ​ទេ ហើយ​ក៏​គ្មាន​ក្រមសីលធម៌​សមជា​អ្នកនយោបាយ​ទាល់តែ​សោះ​ដែរ ។

លោក​បញ្ជាក់​ថា «​សារ​នេះ គឺជា​សារ​អ​សីលធម៌​បំផុត​មាន​លក្ខណៈ​ប្រមាថមើលងាយ​អាយុជីវិត​របស់​ថ្នាក់ដឹកនាំ​មួយ​រូប ហើយ​ខ្ញុំ និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​លោក (​លោក ស ថេ​ត​)​ទាំង​ការងារ​ផ្ទាល់ និង​ការងារ​ជជែក​តាម​ទូរស័ព្ទ​ដៃ​ជាមួយ​លោក ។ និយាយ​ឲ្យ​ខ្លី​សារ​នេះ សូ​ម្បី​តែ​រូបចម្លាក់​ក៏​មិន​ជឿ​ផង​មិន​ចាំបាច់​រហូត​ដល់​ក្មេង​ថ្នាក់​ម​តេ​យ្យ​មិន​ជឿ សូ​ម្បី​តែ​រូបចម្លាក់​ក៏​មិន​ជឿ​លើ​សារ​អ​សីលធម៌​របស់​បុគ្គល​នេះ​ដែរ​» ។

ចំពោះ​សារ​ដាក់​ថា មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ​១០​រូប​ដែល​ពួក​គេ​មិន​គាំទ្រ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ត្រូវ​ដកហូត​តំណែង​ដោយសារ​តែ​មិន​ទុកចិត្ត បណ្ឌិត ទូច សុ​ឃៈ ច្រានចោល​ថា ជា​រឿង​មិន​ពិត​នោះ​ទេ ព្រោះ​ក្នុង​ក្រសួង​គ្មាន​ការ​បែក​ចែក​បក្ខពួក​នោះ​ទេ គឺ​រួម​គ្នា​ធ្វើការ​ជា​គ្រួសារ​ក្រសួងមហាផ្ទៃ​តែ​មួយ និង​ជា​កោសិកា​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដោយ​គ្មាន​មនុស្ស​របស់​បុគ្គល​នេះ បុគ្គល​នោះ​ទេ ។ អ្នកនាំពាក្យ​បន្ត​ថា សារ​របស់​ពួក​ក្រុម​ជ្រុលនិយម​នេះ គឺជា​សារ​ស្រមើល​ស្រមៃ​ដែល​ចេញពី​របៀបវារៈ​នយោបាយ​ដ៏​ពិសពុល​បាត់បង់​ភាព​ជា​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ