រាជធានីភ្នំពេញ ៖ សាកស.ពបុរសជាឃា.តករដៃវាយសម្លា.ប់ស្ត្រីលក់ភេសជ្ជៈម្នាក់ នៅស្តុប២០០៤ បានអណ្តែតឡើងហើយ នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចមាត់ច្រាំង ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស.ពឃា.តករមានភិនភាគ សម្បុរពណ៌សណ្តែកបាយ ពាក់អាវក្រៅ ក្រឡាការ៉ូ អាវក្នុងពាក់អាវយឺតដៃខ្លី ពណ៌ត្រអ៊ី នឹងស្លៀកខោកាប៊យ ជើងវែង ពណ៌ខ្មៅ ។
តាមប្រភពព័ត៍មានពីសន្តិសុខ បានប្រាប់អោយដឹងថា មុនពេលប្រទះឃើញ គាត់បានដើរមើលជុំវិញផែអូប័រ ដើម្បីសម្អាតកំប្លោក ក៏ស្រាប់តែប្រទះឃើញស.ពបុរសម្នាក់ បានអណ្តែតផ្កាប់មុខ នៅជាប់មាត់ច្រាំងទន្លេ ក្បែរនឹងផែអូប័ររបស់សណ្ឋាគារកាំបំឌីយ៉ាណា តែម្តង។ ភ្លាមៗ គាត់ក៏ប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យសាកស.ពខាងលើខាងម្តង ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យបានរកឃើញថា ស.ពបុរសខាងលើ នៅផ្នែកដៃខាងឆ្វេងមានសាកឈ្មោះ អន លក្ខិណា ដែលដូចទៅនឹងពាក្យបណ្តាំ ដែលបន្សល់ទុកនូវលើស្ពានជ្រោយចង្វារ ដែលពាក់ព័ន្ធនឹងករណីសមត្ថកិច្ច បានសន្និដ្ឋានថា គឺមានភិនភាគ៨០ភាគរយហើយ ដែលដូចទៅនឹងឃា.តករ រងចាំតែសមត្ថកិច្ចខណ្ឌសែនសុខ រួមនឹងសាច់ញាតិ មកបញ្ជាក់បន្ថែមទៀតតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យស.ព ។ បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់ ស.ពបានយកទៅតម្កល់នៅវត្តទឹកថ្លា ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ថា «ជនដៃដល់វា.យសម្លា.ប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ បានបញ្ច.ប់គ្រប់យ៉ាងលើស្ពានជ្រោយចង្វា» យោងតាមកាមេរ៉ាសុវត្ថិភាពក្បែរទីតាំងកើតហេតុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គេឃើញស្ត្រីជាអ្នកលក់ភេសជ្ជៈ អង្គុយនៅលើរ៉ឺម៉កម៉ូតូ ក៏ស្រាប់តែមានបុរសម្នាក់ បានឈប់ម៉ូតូ នៅផ្លូវម្ខាងទៀត រួចចុះពីលើម៉ូតូ ដោយដៃកាន់ថង់មួយ ។ លុះដើរជិតដល់ស្ត្រីរងគ្រោះ បុរសនោះបានដកដែកថ្នាំងអំពៅចេញពីថង់ វាយសំពងយ៉ាងចាស់ដៃ ត្រូវក្បាលស្ត្រីរងគ្រោះ បណ្តាលអោយដាច់ផ្ងារធ្លាក់ពីលើម៉ូតូស្លា.ប់ ។ ចំណែកបុរសនោះ ក្រោយធ្វើសកម្មភាពបានជិះម៉ូតូចាកចេញពីចំណុចកើតហេតុ សំដៅទៅកាន់ស្ពានជ្រោយចង្វារ ហើយបានទុករូបថត និងសំបុត្របណ្តាំមួយសន្លឹក នៅលើស្ពាន រួចលោតក្នុងទន្លេតែម្តង ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ