ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រតិកម្មនឹងហាងលក់ម៉ូតូយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម

22 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ហាង​លក់​ម៉ូតូ​មួយ​កន្លែង មា​នទី​តាំងនៅ​តាម​ដង​វិ​ថី​លេខ​៧០១ (​ផ្លូវ​វត្ត​ជោ​ត្ត​ញ្ញាណ​ហៅ​វត្ត​លើ​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ បាន​យក​ចំណី​ផ្លូវ​ក្រាល​ឥដ្ឋការ៉ូឡា ដែល​ជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង…

ខេត្ត​ព្រះ​សីហ​នុ ៖ ហាង​លក់​ម៉ូតូ​មួយ​កន្លែង មា​នទី​តាំងនៅ​តាម​ដង​វិ​ថី​លេខ​៧០១ (​ផ្លូវ​វត្ត​ជោ​ត្ត​ញ្ញាណ​ហៅ​វត្ត​លើ​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ១ ក្រុងព្រះសីហនុ បាន​យក​ចំណី​ផ្លូវ​ក្រាល​ឥដ្ឋការ៉ូឡា ដែល​ជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ធ្វើ​ជាកន្លែង​ដាក់​តាំង​ម៉ូតូ​លក់​ជា​ប្រចាំ ដោយ​មិន​ខ្វល់ ឬ​កោតក្រែង​ពី​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារ​ណៈ​ឡើយ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ បាន​សម្តែង​ការ​មិន​សប្បាយចិត្ត និង​លើក​ឡើង​ថា រដ្ឋបាល​ខេត្ត​បាន​ខិតខំ​រៀបចំ​ក្រាល​ឥដ្ឋការ៉ូឡា​ចិញ្ចើមផ្លូវ​ទាំង​សងខាងទុក​សម្រាប់​ជា​ផ្លូវ​ថ្មើរជើង​ឲ្យប្រជាពលរដ្ឋ​ហាត់ប្រាណ ។

កន្លង​មក នៅ​ពេលព្រឹក​ឬ​ពេល​ល្ងាច ពួក​គាត់​តែងតែ​នាំ​គ្នា​ដើរ​ហាត់ប្រាណ​តាម​ដង​វិ​ថី​នេះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មួយរយៈពេល​ថ្មី​ៗ​នេះ ម្ចាស់​ហាង​លក់​ម៉ូតូ​ខាងលើ បានយក​ម៉ូតូ​មក​ដាក់​តាំង​លក់​ធ្វើ​អាជីវកម្ម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រាល​ឥដ្ឋការ៉ូឡាបិទផ្លូវ​ថ្មើរជើង​អស់តែ​ម្តង ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ចំ​ៗ​ទៅ​អាជ្ញាធរ​ភូមិ សង្កាត់ និង​ក្រុងព្រះសីហនុ ក៏​ដូច​ជា​នគរបាល​ការិយាល័យ​សណ្តាប់ធ្នាប​ខេត្ត​ថា មិន​អើពើ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​សាធារណៈ ដើម្បី​បង្កើន​សោភ័ណ​ភាព​ទីក្រុង នៅ​ក្នុង​ឱកាស​ដែល​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

ដោយឡែក លោក​វរសេនីយ៍ឯក រស់ រេ​ននាយការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ ដោយ​ការ​ហៅ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ