រាជធានីភ្នំពេញ ៖ កម្ពុជាទាមទារឱ្យភាគីថៃដោះស្រាយបញ្ហាដែលយោធាថៃបាន និងកំពុងធ្វើសកម្មភាពរំលោ.ភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាង់សង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា ។ នេះបើយោងតាម Press OCM – អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានប្រកាសនាម៉ោងជាង១១ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងព្រំដែនដែលមានស្រាប់រវាងប្រទេសទាំងពីរ ។ កម្ពុជាបានទទូចឱ្យភាគីថៃបង្ហាញស្មារតីទទួលខុសត្រូវ និងដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធី ដើម្បីជៀសវាងការឈានទៅរកភាពតានតឹងកាន់តែខ្លាំង ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងសន្តិសុខក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ