ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញជីកដីដឹកលក់ ជីករំលោ.ភយកដីស្រែអ្នកស្រុកលើកគ្នា​តវ៉ាខ្យល់

22 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ​ជា​ច្រើន​គ្រួសារ​លើកគ្នា​តវ៉ា សូម​ឲ្យ​អាជ្ញាធរ​ខេត្តស្វាយរៀង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ជីករណ្តៅ​ដី​លក់​១​ក្រុម​មក​ពី​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​បាន​យក​គ្រឿងចក្រ​មក​ជីកដី​ស្រែប្រាំង​របស់​ពួក​គាត់​នៅ​ចំណុច​ព្រែក​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​ដោយ​អយុត្តិធម៌​ គឺជីករាលដាលតាមចិត្តចង់បាន ។ ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​មក​រា​២០២៦​នៅ​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​។ បើ​តាម​ស្ត្រី​ម្នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​ លើក​ទី​១ ប្រជាពលរដ្ឋ​មក​តវ៉ា…

ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ​ជា​ច្រើន​គ្រួសារ​លើកគ្នា​តវ៉ា សូម​ឲ្យ​អាជ្ញាធរ​ខេត្តស្វាយរៀង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​ជីករណ្តៅ​ដី​លក់​១​ក្រុម​មក​ពី​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​បាន​យក​គ្រឿងចក្រ​មក​ជីកដី​ស្រែប្រាំង​របស់​ពួក​គាត់​នៅ​ចំណុច​ព្រែក​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​ដោយ​អយុត្តិធម៌​ គឺជីករាលដាលតាមចិត្តចង់បាន ។

ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧​មក​រា​២០២៦​នៅ​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​ស្ត្រី​ម្នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​ លើក​ទី​១ ប្រជាពលរដ្ឋ​មក​តវ៉ា ឲ្យ​ក្រុមហ៊ុន​ជីករណ្តៅ​ដៅ​លក់​ដែល​មានឈ្មោះ​ជិន មាន​ទីលំនៅ​ភូមិ​ព្រៃឈរ ឃុំ​ព្រៃឈរ ស្រុ​កំពង់ត្របែក​ដែល​ជា​មេការ​ក្រុមហ៊ុន ផ្អាក​សកម្មភាព​គ្រឿងចក្រ រង់ចាំ​ការ​ដោះស្រាយ ដោយ​មាន​សមត្ថកិច្ច​នគ​បាល​ឃុំ​ក្រោលគោ​និង​ក្រុមប្រឹក្សា​ឃុំ​ក្រោលគោ មក​ហាមឃាត់​ដែរ ។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​លក់​នេះ​គេ​មិន​ព្រម​ស្តាប់​ទេ សង្ស័យអាងខ្នងយក្ស ហើយ​នៅ​តែ​បន្តសកម្មភាព ដោយ​ពួក​គេ​សួរ​រក​លិខិត​ហាមឃាត់​ពី​អាជ្ញាធរ​ឃុំ​ស្រុក ។

ចំណែក​លោក​មេឃុំ​ក្រោលគោ លោក​មាន​ប្រសា​ស​ថា ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រារាំង​និង​ឃាត់​គ្រឿងចក្រ​ខ្លួនឯង​ទៅ លោក​ពុំ​មាន​សមត្ថកិច្ច​ចេញ​លិខិត​ហាមឃាត់​ទេ ចាំ​លោក​រាយការណ៍​ទៅ​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ​ដើម្បី​មាន​វិធានការ​ដោះស្រាយ​។​បើ​តាម​លោក​ក្រុមប្រឹក្សា​ឃុំ​ក្រោលគោ បាន​ឲ្យ​ដឹង​ថា ព្រែក​នេះ​ជា​អូរ​ធម្មជាតិ​ទទឹង​២០​ម៉ែត្រ​មាន​ចំណី​ព្រែក​គឺ​ទទឹង​សងខាង​កន្លែង​ខ្លះ​៣០​ម៉ែត្រ​កន្លែង​ខ្លះ​៦០​ម៉ែត្រ​និង​កន្លែង​ខ្លះ​១០០​ម៉ែត្រ​លាតសន្ធឹង​ចាប់ពី​ថ្នល់ជាតិ​លេខ​១​ត្រង់​ចំណុច​ស្ពាន​ខាងលិច​ផ្សារ​ក្រោលគោ​ពី​ត្បូង​ទៅ​ជើង​ហើយ​ជាប់​ព្រំប្រទល់​គ្នា ខាងលិច​គឺ​ជាប់​ភូមិ​ល្បែង​ឃុំ​ព្រៃឈ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ខាងកើត​ជាប់​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង ។ បើ​គិត​តាម​រដ្ឋបាល​ខេត្ត​គឺ​ចែក​ពាក់កណ្តាល​ព្រែក​ឬ​អូរ​នេះ​ហើយ​នៅ​តាម​បណ្តោយ​ចំណី​ព្រែក​ទាំង​សងខាង​គឺ​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រង​អា​ស្រ័យ​ផល ធ្វើស្រែ​ប្រាំង​តាំងពី​ឆ្នាំ​៧៩​ឆ្នាំ​៨០​រហូត​បច្ចុប្បន្ន​។

ទើបតែ​នៅ​ដើមខែ​១១​ឆ្នាំ​២០២៥​ មាន​ក្រុមហ៊ុន​ជីករណ្តៅ​ដី នៅ​ឃុំ​ព្រៃឈ​រស្រុក​កំពង់ត្របែក​យក​គ្រឿងចក្រ​មក​ធ្វើ​សកម្មភាព​ជីក​យក​អាចម៍ដី ដឹក​ទៅ​ស្រុក​កំពង់ត្របែក ។ ពេល​អាជ្ញាធរ​ឃុំ​ទៅ​សួរ​ក្រុមហ៊ុន​ប្រាប់​ថា គេ​ជីក​ស្តារ​ព្រែក ។

ក៏​ប៉ុន្តែ​នៅ​ពាក់កណ្តាល​ខែធ្នូ​២០២៥​ស្រាប់តែ​ជីក​ចូល​មក​ដី​ចំណី​ព្រែក​ដែល​ជា​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​គ្រប់គ្រង​អាស្រ័យ​ផល ទទឹង​៥០ ទៅ​១០០​ម៉ែត្រ​បណ្តោយ​២០០​ម៉ែត្រ និង​កំពុង​ជីក​ទៅ​មុខ​ទៀត​ទើប​ប្រជាពលរដ្ឋ​ភូមិ​ឬ​ស្សី​ជួរ​ឃុំ​ក្រោលគោ​ផ្ទុះ​ការ​តវ៉ា​។

មា​នន័យ​ថា​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​លក់​នៅ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​ជីករណ្តៅ​ដី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​ខេត្តស្វាយរៀង​។​ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ​បាន​ទេរ​ហូត​ដល់​រសៀល​ថ្ងៃ​ទី​៨​មក​រា​២០២៦​នេះ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ