រាជធានីភ្នំពេញ ៖ ជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនមកដល់កម្ពុជា ដែលទទួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនាព្រឹកថ្ងៃទី០៨ ខែមករានេះ ។
នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលចិនដែលបានផ្តល់ចំនួយមនុស្សធម៍ដល់កម្ពុជា ដើម្បីបន្តចែកជូនជនភៀសសឹកតាមបន្ទាត់ព្រំដែន ។
ពិធីប្រគល់ និងទទួលជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព តាមបណ្តាលខេត្តដែលរងផលប៉ះពាល់ដែលបង្កឡើងដោយមនុស្ស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំដឹកជញ្ជូនបន្តទៅតាមខេត្ត និងផ្តល់អោយបានទាន់ពេលវេលា ។
គណៈកម្មាធិការជាតិគ្រប់គ្រោះន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹក ដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា ។ ព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់។
គូសបញ្ជាក់ក្នុងពេលជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ថា ចិនបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២ ជួយជនភៀសសឹក ក្នុងទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក ៕



ចែករំលែកព័តមាននេះ