ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទិញទំនិញចិនជាង១០ពាន់លានដុល្លារច្រើនជាងលក់អោយចិន

22 ម៉ោង មុន
  • ភ្នំពេញ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​មហា​យក្ស​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ​២០២៤ មាន​តម្លៃ​សរុប​ដល់​ទៅ​១៣,៧៦ ពាន់​លាន​ដុល្លារ​ដោយនៅ​ក្នុង​នោះ​ការ​នាំ​ចូល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​១២,១៥ ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ចេញ​បាន​ប្រមាណ​តែ​ជាង​១,៦០​ពាន់​លាន​ដុល្លារ ។ នេះ​បើ​តាម​របាយការណ៍​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ និង​ទិស​ដៅ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៥ របស់​ក្រសួងពាណិជ្ជកម្ម…

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​មហា​យក្ស​មួយ​នេះ​នៅ​ក្នុង​ឆ្នាំ​២០២៤ មាន​តម្លៃ​សរុប​ដល់​ទៅ​១៣,៧៦ ពាន់​លាន​ដុល្លារ​ដោយនៅ​ក្នុង​នោះ​ការ​នាំ​ចូល​មាន​តម្លៃ​សរុប​ប្រមាណ​ជា​១២,១៥ ពាន់​លាន​ដុល្លារ ហើយ​កម្ពុជា​នាំ​ចេញ​បាន​ប្រមាណ​តែ​ជាង​១,៦០​ពាន់​លាន​ដុល្លារ ។

នេះ​បើ​តាម​របាយការណ៍​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០២៤ និង​ទិស​ដៅ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៥ របស់​ក្រសួងពាណិជ្ជកម្ម ។

ផ្អែក​តាម​ស្ថិតិ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ​ឱនភាព​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​ចិន គឺ​មាន​តម្លៃ​ដល់​ទៅ​ជាង​១០​ពាន់​លាន​ដុល្លារ ។

ដោយឡែក កាលពី​ឆ្នាំ​២០២៣ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគ​របស់​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​សរុប​១៣,៤២​ពាន់​លាន​ដុល្លារ​ដោយ​កម្ពុជា​នាំ​ចូល​ពី​ចិន​មក​មាន​តម្លៃ​១១,៥៧​ពាន់​លាន​ដុល្លារ ហើយ នាំ​ចេញ​ទៅ​វិញ​មាន​តម្លៃ​ប្រមាណ​ជា ១,៨៥​ពាន់​លាន​ដុល្លារ ។

ផ្អែក​តាម​តួរ​លេខ​នេះ នៅ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី គឺ​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ឱនភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​នេះ​ក៏​មាន​ទំហំ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ