ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សម្រេច​បណ្តេញ​ជនជាតិ​វៀតណាម​២១​នាក់ ទៅ​ស្រុក​វិញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី ចំនួន​២១​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា កាលពី​ថ្ងៃ​២៤ ធ្នូ ២០២៤ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី ចំនួន​២១​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា កាលពី​ថ្ងៃ​២៤ ធ្នូ ២០២៤ តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន លួច​(​អនុវត្ត​ទោស​ចប់​)​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​អនុវត្ត​ទោស​ចប់​) និង​ប្រទូស​កេរ្តិ៍ខ្មាស​មាន​ស្ថាន​ទម្ងន់ទោស​(​អនុវត្ត​ទោស​ចប់​) នេះ​បើ​តាម​អគ្គនាយក​អន្តោប្រវេសន៍ ផ្សាយ​នា​ថ្ងៃ​២៦ ធ្នូ​នេះ ។

ក្នុង​នោះ​ដែរ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ទទួល​ជនជាតិ​វៀតណាម​នេះ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តពោធិ៍សាត់ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ។

សូម​ជម្រាប​ថា ការ​បណ្តេញ​ជនជាតិ​វៀតណាម​ខាងលើ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម​សរុប​ចំនួន ២១​នាក់ (​ស្រី​៨​នាក់​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខេត្តស្វាយរៀង ពាក់ព័ន្ធ​នឹង​បទល្មើស​ដូច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ