ខេត្តសៀមរាប ៖ រដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកប៉ុក តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងខេត្តសៀមរាបបានចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយក្នុងក្រុងសៀមរាប។
ក្នុងប្រតិបត្តិការ បង្ក្រាប បង្កឱ្យមានការភ្ញាក់ផ្អើល នេះធ្វើឡើង នៅ២៥ ខែធ្នូ ឆ្នាំ ២០២៤ ត្រង់ចំណុចបរិវេណទីតាំងលក់ផ្កា ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀម រាប ក្រុងសៀមរាប ។
សមត្ថកិច្ចបានប្រាប់ថា ប្រតិបត្តិការនេះ ដកហូតបានសត្វ ក្អែកទឹកតូចរស់ចំនួន៦០ក្បាល និងមាន់ទឹករស់១ក្បាល ហើយសត្វទាំងនេះ ត្រូវបានក្រុមអន្តរា គមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តយកទៅរក្សាទុក នៅសួនសត្វភ្នំតាម៉ៅ ៕
ចែករំលែកព័តមាននេះ