ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​៖ ​ត្រូវ​ដាក់ទោស​តាម​ច្បាប់​ចំពោះ​​ក្មេង​ទំនើងដែលអួត​ដា.វ.​សាមូរ៉ៃ​​

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាឱ្យ​ស្នង​​ការងារ​ធានី​-​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​បង្ក្រាប​ករណី​ក្មេង​ទំនើង​ឲ្យ​បាន​ផុសផុល​ដោយ​មិន​ត្រូវ​បន្ធូរបន្ថយ​ដៃ​នោះ​ទេ ជា​ពិសេស​…

រាជធានី​ភ្នំពេញ ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាឱ្យ​ស្នង​​ការងារ​ធានី​-​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​រួម​គ្នា​បង្ក្រាប​ករណី​ក្មេង​ទំនើង​ឲ្យ​បាន​ផុសផុល​ដោយ​មិន​ត្រូវ​បន្ធូរបន្ថយ​ដៃ​នោះ​ទេ ជា​ពិសេស​ ក្មេង​ៗ​ដែល​អួតអាង​គ្នា​អំពី​ដាវសាមូរ៉ៃ​លើ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត​បំផុត ។

ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​ឱកាស​អញ្ជើញ​ចែក​សញ្ញា​បត្រ​​ដល់​និស្សិត​សកល​វិទ្យាល័យ​ធនធានមនុស្ស នៅ​ព្រឹក​ថ្ងៃ​២៦ ធ្នូ ឆ្នាំ​២០២៤​។ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើងជា​ច្រើន​ទាក់ទង​ទៅ​នឹង​ក្រុម​ក្មេង​ទំនើង បន្ទាប់​ពី​ក្រសួងយុត្តិធម៌​បាន​រៀបចំ​សន្និសីទ​ពី​ក្មេង​ទំនើង​កាលពី​ថ្ងៃ​២៥ ធ្នូ​ ។

ដោយ​ក្នុង​នោះ សម្តេច​បាន​សង្កត់ធ្ងន់​ថា ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ មិន​ត្រូវ​បន្ធូរបន្ថយ​ដៃ​នោះ​ទេ​ចំពោះ​ការ​បង្ក្រាប​ក្មេង​ទំនើង បើ​ងើបឡើង​មួយ​បង្ក្រាប​មួយ​ទៅ​វិញ​ឲ្យ​ទាន់​ពេលវេលា​។ ការ​បង្ក្រាប​ក្មេង​ទំនើង​នេះ​ ប្រៀប​ដូច​ជា​ការ​វែក​ឆក​នៅ​ក្នុង​បឹង​អ​ញ្ចឹ​ង ប៉ុន្តែ​ធ្វើ​វែក​យក​ចក​ចេញ​ឲ្យ​អស់​មិន ត្រូវ​ទុក​ឲ្យ​មាននៅ​នោះ​ទេ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​អះអាង​ថា វិធានការ​បង្ក្រាប​ និង​ដាក់ទោស​ទណ្ឌ​ក្មេង​ទំនើង​នេះ ក៏​នឹង​ជួយ​មិន​ឲ្យ​ក្មេង​ៗ​ដទៃ​ទៀត​យក​គំរូ​តាម​ផង​ដែរ ។ លើស​ពី​នេះ ​សម្តេច​បវរ​ធិ​បតី​បាន
​លើក​ឡើង​ថា​ បើ​គ្រាន់តែ​អប់រំ​ត្រឹម​ផ្នែក​រដ្ឋបាល ហើយ​ដោះ​លែង​ទៅ​វិញ ពួក​គេ​នឹង​ធ្វើ​សកម្មភាព​ដើរ​បង្ក​បញ្ហា​កាប់​គេ​កាប់​ឯង​ជា​បន្ត​ទៀត ព្រោះ​អ្នក​ដាក់​ដាវ​សាមូរ៉ៃតាម​ខ្លួន ស្មើនឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។

សម្តេច​បវរ​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រឿង​អ្នក​អួត​តាម​ហ្វេ​ស​ប៊ុ​ក (​អំពី​ដាវ​សាំ​ម៉ូ​រៃ​) ព្រឹក​នេះ ឲ្យ​យក​មួយ​ពី​ខេត្តស្វាយរៀង ហើយ​អត់​មាន​យក​មក​ត្រឹម តែ​អប់រំ​រដ្ឋបាល ហើយ​ព្រ​លែង​ទៅ​វិញ​នោះ​ទេ ខ្ញុំ​សុំ​ឲ្យ​មើល​ច្បាប់​ឲ្យ​បាន​មែនទែន​ទាញ​ដាវ​មក​អួត កន្លែង​ខ្លះ​បបួល​គ្នា​កាប់​…​តើ​អានេះ​ជា​ការ​គម្រាម​ជីវិត​ឬទេ ។ អីចឹង​ឲ្យ​ពិនិត្យ​មើល​ច្បាប់ បើ​ច្បាប់ នៅ​ស្រាល​ពេក សូម​ឲ្យ​ធ្វើ​វិសោធនកម្ម ដើម្បី​ដាក់​មុខព្រួញ​នេះ ឲ្យ​កាន់តែ​ខ្លាំង​តែ​ម្តង​»​។

ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​បវរ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា គ្រាន់តែ​ករណី ក្មេង​ទំនើង​នេះ ក្នុង​រយៈពេល​៧​ខែ​ចាប់​ពី​ខែឧសភា​ដល់​ខែធ្នូ​នេះ មាន​ជិត​៧០០ សំណុំរឿង ដែល​ត្រូវ​បាន​តុលាការ​មាន​ចំណាត់ការ ក្នុង​នោះ​ជនល្មើស​៣៨៣៤​នា ក់​ជាប់​ពាក់ព័ន្ធ​នឹង សំណុំរឿង​ក្មេង​ទំនើង ក្នុង​គ្រា​ក្មេង​ទំនើង​ក្រោម​អាយុ​១ ៨​ឆ្នាំ​មាន​ចំនួន​២០៩៣​នាក់ ។ សម្តេច​បវរ​ធិ​បតី​ក៏​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ត្រូវ​ខិតខំ​អប់រំ​ណែនាំ​ប្រដៅ​កូន​ៗ​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ