ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីប្រជាពលរដ្ឋរងការរិះគន់ទៅលើក្រុមហ៊ុនទឹកស្អាតផលិតទឺកប្រើប្រាស់ចេញមកល្អក់កករនោះ ក៏ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យ និងសង្ស័យនអាចបណ្តាលមកពីប្រើប្រាស់ទឹកអណ្តូងបុកបន្ថែម ដែលការចុះពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្រុងប៉ោយប៉ែត ។ សូមរំលឹកថា៖ ពលរដ្ឋក្រុងប៉ោយប៉ែតរិះគន់ក្រុមហ៊ុនទឹកស្អាត«អានកូ»ប្រើមិនកើត សុំមន្ត្រីជំនាញជួយមើល
កន្លងមក ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានរិៈគន់ទៅលើក្រុមហ៊ុនទឹកស្អាតអានកូន ដែលផលិតទឹកមិនស្អាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ចេញទឹកល្អក់ ហើយមានកករ កន្លែងខ្លះមានក្លិន និងរហូតអ្នកប្រើប្រាស់បានចេញរមាស់ពេញខ្លួន ដោយសុំអោយអាជ្ញាធរក្រុង/ខេត្ត និងមន្ទីរជំនាញជួយដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ស្អាតសមស្របតាមតម្លៃ ។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងអ្នកនាំពាក្យបានប្រាប់ថា ក្រោយពីរងការរិះគន់ពីប្រជាពលរដ្ឋរឿងទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ដែលប្រជាពលរដ្ឋចោទប្រកាន់ថា ប្រើប្រាស់ទឹកស្អាតចេញមកល្អក់កករ ហើយបានសុំអោយអាជ្ញាធរជួយដោះស្រាយ ។
ជាការណែនាំពីលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយលោកសហការជាមួយមន្ទីរជំនាញនិងក្រុមហ៊ុនទឹកស្អាតអានកូ ចុះពិនិត្យមើលស្ថានីយចម្រុះទឹក២កន្លែង ទី១-កន្លែងនៅអូរជាប់ព្រំដែន និងទី២-នៅជាប់អាងអូរខៃដន និងចុះទៅពិនិត្យដើម និងចុងទុយោចែកចាយទឹកឃើញថា ទឹកដែលចែកចាយឃើញថាស្អាត ។
លោកបានបញ្ជាក់ថា មូលហេតុដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកតាមសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលមួយចំនួន ដែលមានអគារខ្ពស់ ហើយកន្លែងខ្លះទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ ម្ចាស់បានបុកអណ្តូងបុកឬស្នប់ដាក់ម៉ូទ័រទាញទឹកឡើងប្រើប្រាស់លាយទឹកស្អាត ទើបបណ្តាលមានកន្លែងខ្លះមានទឹកល្អក់កករហើយបានរិះគន់ក្រុមហ៊ុនទឹកស្អាតទៅវិញ កន្លែងប្រើប្រាស់ទឹកក្រុមហ៊ុនទឹកស្អាតអានកូ គឺទឹកស្អាត ។
លោកញឹម ភឿង បានបញ្ជាក់ថា បណ្តាញចែកចាយទឹកគ្រប់គ្រាន់បម្រើប្រជាពលរដ្ឋ តែខ្វះប្រភពទឹកសម្រាប់ផលិតដែលខ្វះខាតភាគច្រើននៅរដូវប្រាំងហួតហែងនៅរដូវវស្សាទឹកផលិតចែកចាយប្រើប្រាស់បានគ្រប់គ្រាន់ស្ថានីយ២កន្លែង អាចផលិតទឹក១ថ្ងៃ សម្រាប់ប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែត បានប្រមាណជាង៦ម៉ឺនម៉ែត្រគីប ។
ហើយក្រុមហ៊ុនទឹកស្អាតអានកូគ្រោងបង្កើតស្ថានីយផលិតទឹកអោយបាន៤កន្លែង ទាំងស្ថានីយចាស់២កន្លែង សម្រាប់តម្រូវប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមិនអោយខ្វះខាតទៀតឡើយនៅពេលខាងមុខ ។
ចែករំលែកព័តមាននេះ