ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​ទឹកជំនន់​នៅ​ថៃ វៀតណាម ភូមា និង ឡាវ​៖ ថៃ​ថា ​ត្រូវ​រួម​គ្នា​ដោះ

3 ខែ មុន
  • ភ្នំពេញ

ព្យុះ​យ៉ា​ជី ត្រូវ​បាន​សន្មត់​ថា ជា​ព្យុះ​ទី​ហ្វុ​ង​សាហាវ​បំផុត​ ដែល​បាន​ឆក់​ជីវិត​មនុស្ស​ប្រមាណ​ជា​កន្លះ​ពាន់​នាក់ ​និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​លើស​ពី២ពាន់​លាន​ដុល្លារ រហូត​ដល់រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃអំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​ទឹកជំនន់​។ លោក ម៉ា​រី​ស សាន​យ៉ា​ម​ផុង​សា (Maris…

ព្យុះ​យ៉ា​ជី ត្រូវ​បាន​សន្មត់​ថា ជា​ព្យុះ​ទី​ហ្វុ​ង​សាហាវ​បំផុត​ ដែល​បាន​ឆក់​ជីវិត​មនុស្ស​ប្រមាណ​ជា​កន្លះ​ពាន់​នាក់ ​និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​លើស​ពី២ពាន់​លាន​ដុល្លារ រហូត​ដល់រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃអំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​ទឹកជំនន់​។

លោក ម៉ា​រី​ស សាន​យ៉ា​ម​ផុង​សា (Maris Sangiampongsa)​រដ្ឋមន្ត្រី​ការ​បរទេស ត្រូវ​បាន​កាសែត ឌឹ​ណេ​សិន​រាយការណ៍​ថា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នៅ​ថ្ងៃនេះ ដើម្បី​បង្ហាញ​អំពី​គំនិត​ផ្តួចផ្តើម​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាងលើ​ការ​គ្រប់គ្រង​ទឹក ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ក្នុង​រយៈពេល​វែង​។

ការ​លើក​ឡើង​របស់​លោក​ធ្វើ​ឡើង​បន្ទាប់​ពី​តំបន់​រង​គ្រោះ​ ដោយ​ទឹកជំនន់​យ៉ាង​ខ្លាំង​ដែល​បាន​វាយប្រហារ​សហគមន៍​ក្នុង​ប្រទេស​ថៃ មី​យ៉ា​ន់​ម៉ា ឡាវ និង​វៀតណាម​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។
លោក​បាន​មាន​ប្រសាសន៍​ថា ទឹកជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង កំពង់​ទន្ទ្រាន​អគារ​នៅ​តាម​ដង​ទន្លេ សៃ (Sai) នៅ​ក្នុង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា ហើយ​លោក​បាន​បញ្ជាក់​ថា លោក​គ្រោង​នឹង​ស្នើ​សុំ​កិច្ចសហការ​គ្រប់គ្រង​ទឹក​ក្រោម​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC)​។

default

តាម​សេចក្តីរាយការណ៍​គ្រោះ​ទឹកជំនន់​បង្ក​ឡើង​ដោយ​ព្យុះ​យ៉ា​ជី​នេះ បាន​សម្លាប់​មនុស្ស ២៥៤ នាក់ បាត់​ខ្លួន​៨២ នាក់ និង​របួស ៨២០ នាក់​នៅ​វៀតណាម ។ នៅ​មី​យ៉ា​ន់​ម៉ា​ស្ថានការណ៍​ក៏​អាក្រក់​ខ្លាំង​ណាស់​ដែរ ដោយ​ជំហាន​ដំបូង​មាន​សេចក្តីរាយការណ៍​ថា វា​បាន​សម្លាប់​មនុស្ស​១១៣ នាក់ ។

នៅ​ថៃ​ប្រមាណ​ជា ១០ នាក់ ហើយ​ឡាវ​នៅ​មិន​ទាន់​មាន​សេចក្តីរាយការណ៍​នៅឡើយ ខណៈ​ដែល​តំបន់​ខ្លួន​បាន​រង​ការ​លេចលង់​គួរសម​ដែរ ជា​ពិសេស​នៅ​តំបន់ត្រីកោណមាស ជាប់​នឹង​ថៃ មី​យ៉ា​ន់​ម៉ា ស្រប​ពេល​ដែល​តំបន់​ផ្សេង​ទៀត ក៏​រង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​ដោយ​រួម​ទាំង​ទីក្រុង​វៀង​ច័ន្ទ​។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​វិញ អាជ្ញាធរ​វៀតណាម​បាន​បូក​សរុប​ត្រួស​ៗ​ថា ព្យុះ​យ៉ា​ជី បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មាន​តម្លៃ​ប្រមាណ​ជា ១,៦២ ពាន់​លាន​ដុល្លារ ស្រប​ពេល​ដែល ថៃ ឡាវ និង មី​យ៉ា​ន់​ម៉ា​នៅ​មិន​ទាន់​មាន​តួរ​លេខ​នៅឡើយ ប៉ុន្តែ​ទំហំ​នៃ​ការ​ខូចខាត​ក៏​មិន​តិចតួច​ឡើយ ។

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ