ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ចន្លោះ​ពី​ថ្ងៃ​ទី១៧ ដល់២១ កញ្ញា ខាង​មុខ​នេះ

2 ថ្ងៃ មុន
  • ភ្នំពេញ

ក្រោយ​ពេល​ដែល​កម្ពុជា​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ដោយ​ព្យុះ​យ៉ា​ជី គណៈកម្មការ​ធិ​ការ​ទន្លេមេគង្គ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វៀង​ច័ន្ទ​ ដែល​កម្ពុជា​ជា​សមាជិក​ដែរ​នោះ បាន​ព្រមាន​ថា កម្ពុជា​នឹង​ទទួល​ភ្លៀង​ធ្លាក់​ខ្លាំងចន្លោះ​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ​២០២៤ ។ ប្រភព​ដដែល​បាន​អះអាង​នៅ​ថ្ងៃ​ទី១៦…

ក្រោយ​ពេល​ដែល​កម្ពុជា​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ដោយ​ព្យុះ​យ៉ា​ជី គណៈកម្មការ​ធិ​ការ​ទន្លេមេគង្គ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វៀង​ច័ន្ទ​ ដែល​កម្ពុជា​ជា​សមាជិក​ដែរ​នោះ បាន​ព្រមាន​ថា កម្ពុជា​នឹង​ទទួល​ភ្លៀង​ធ្លាក់​ខ្លាំងចន្លោះ​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ​២០២៤ ។

ប្រភព​ដដែល​បាន​អះអាង​នៅ​ថ្ងៃ​ទី១៦ ខែ កញ្ញា​ថា ភ្លៀង​នឹង​បង្អុរ​មក​ខ្លាំង​នៅ​ខេត្ត​៧ខេត្ត ដែល​រួម​មានកំពង់ស្ពឺ កំពង់ធំ ក្រចេះ មណ្ឌលគិរី ព្រះ​វិហារ ស្ទឹង​ត្រែង និងរតនៈគីរី ។

ក្រៅពី​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កម្ពុជា អង្គការ​តំបន់​នេះ ក៏​បាន​អះអាង​ផង​ដែរ​ថា ភ្លៀង​ក៏​នឹង​ធ្លាក់​នៅ​ឡាវ៨ខេត្ត នៅ​ថៃ១៣ខេត្ត និងវៀតណាម៣ខេត្ត ។

មក​ដល់​ពេល​នេះ ​ទន្លេមេគង្គ​ក្រោម​ដែល​ហូរ​កាត់​ប្រទេស​មី​យ៉ា​ន់​ម៉ា ថៃ ឡាវ វៀតណាម និង កម្ពុជា គឺ​មាន​តែ​កម្ពុ​ជាមួយ​គត់​ដែល​អាច​គេច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​ព្យុះ​យ៉ា​ជី ខណៈ​ដែល​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​ចូល​ដល់​ជិត​ពាក់កណ្តាល​ពាន់​នាក់​ហើយ ដោយ​ច្រើន​ជាងគេ​គឺ​វៀតណាម មី​យ៉ា​ន់​ម៉ា និង​ថៃ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ