ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនសរសើរមិនបាន ! វត្តទួលទំពូងជាគំរូល្អនៃការទុកដាក់ស្បែកជើងយ៉ាងល្អថ្ងៃបិណ្ឌទី១

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ជ្រុង​មួយ នៅ​វត្ត​ទួល​ទំពូង​នៃ​រាជធានី​ភ្នំពេញ ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១ មាន​មនុស្ស​ម្នា​ច្រើន​កុះករ ទៅ​វត្ត​អារាម​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត…

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ជ្រុង​មួយ នៅ​វត្ត​ទួល​ទំពូង​នៃ​រាជធានី​ភ្នំពេញ ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​ទី​១ មាន​មនុស្ស​ម្នា​ច្រើន​កុះករ ទៅ​វត្ត​អារាម​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត ។

ជា​ការ​ពិត​ទិដ្ឋភាព ក្នុង​ថ្ងៃ​ទី​១ ឃើញ​ថា មាន​មនុស្ស​ម្នា​ច្រើន​កុះករ បើ​ងាក​មក​ទិដ្ឋភាព​ក្នុងថ្ងៃនេះ ឃើញ​ថា វត្ត​ទួល​ទំពូង​មានការ​លក់​ផ្កា​ប្តូរ​លុយកាក់​កាត់ទឹក ការ​លក់ដូរ​នំនែក ហើយ​អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​នោះ វត្ត​ទួលទំពូង​នៅ​តែ​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​ទុកដាក់​ស្បែកជើង ។ ត​ស់​មក​ដឹង​ពី​មូលហេតុ​នៃ​ការ​ទុកដាក់​ស្បែកជើង ក្រោយ​វត្ត​មួយ​នេះ មាន​ទូរ​ដាក់​ស្បែកជើង ដែល​ធ្វើ​អោយ​ពុទ្ធបរិស័ទ​មាន​ភាព​ងាយស្រួល មិន​លំ​ងាក បាត់​ស្បែកជើង ឬ​ប្រឡាក់​ស្បែកជើង​ជាដើម​នោះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក​គុណ​ម្ចាស់ សយ សុ​ភារៈ មាន​សង្ឃដីកា​ថា ច្រើន​ឆ្នាំ​មក​ហើយ​ដែល​វត្ត​ទួល​ទំពូង​បាន​រៀបចំ​ធ្នើរ​ដាក់​ស្បែកជើង​នេះ​ឡើង គឺ​ដើម្បី​អោយ​បងប្អូន​ពុទ្ធបរិស័ទ មាន​ភាព​ងាយ​ស្រួយ ក្នុង​ការ​ទុក​ស្បែក​មាន​សណ្តាប់ ហើយ​ជា​ពិសេស​នោះ ចៀសវាង​ការ​រអិល ឬ​គ្រោះថ្នាក់​ផ្សេង ។

បើ​ងាក​មក​ទិដ្ឋភាព​ក្នុងថ្ងៃនេះ គុណ​ម្ចាស់ សយ សុ​ភារៈ មាន​ថេ​ដីកា​បន្ត​ថា ឆ្នាំ​នេះ​មិន​ខុស​ពី​ឆ្នាំ​រាល់​ដងនោះ​ទេ ពោល​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ច្រើន​កុះករ​ដូច​ឆ្នាំ​ធម្មតា តែបើ​តាម​ការ​កត់សម្គាល់​របស់​ព្រះ​អង្គ មនុស្ស​មក​វត្ត​អារាម​ច្រើន​បំផុត​ក្នុង​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ។

បើ​ក្រឡេក​មក​បទ​សម្ភាសន៍​ជាមួយ កញ្ញា អ៊ុ​ន ឆេ​ង​ហ៊ា​ង ដែល​ជា​និស្សិត​មក​ជួយ​សម្រួល​ការងារ នៅ​វត្ត​ទួល​ទំពូង ផ្នែក​ដាក់​ស្បែកជើង កញ្ញា​ថា ឆ្នាំ​នេះ​ពិតជា​មាន​អារម្មណ៍​ថា សប្បាយ​រីករាយ​ដែល​បាន​ជួយ​ការងារ​មួយ​នេះ ។ កញ្ញា អ៊ុ​ន ឆេ​ង​ហ៊ា​ង បន្ថែម​ទៀត​ថា មូលហេតុ​ដែល​ដាក់​ធ្នើរ​ស្បែកជើង​នេះ ដើម្បី​ភាព​ងាយស្រួល ក្នុង​ទុកដាក់​ស្បែកជើង អោយ​មាន​សណ្តាប់​ធ្នើរ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​កើតឡើង​ជាយថាហេតុ​នោះ ។

ជា​ចុង​ក្រោយ កញ្ញា អ៊ុ​ន ឆេ​ង​ហ៊ា​ង​សំណូមពរ ប្រសិនបើ​អាច គួរ​មាន​ធ្នើរ​ដាក់​ស្បែកជើង ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​ទុកដាក់ ជា​ពិសេស ដើម្បី​ជួយ​សម្រួល​ដល់​អ៊ំ​ៗ លោកយាយ​លោកតា​ដែល​ចាស់ នៅ​ក្នុង​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ