ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេនៅខេត្តក្រចេះហក់ឡើង២០.២២ម៉ែត្រ ខណៈប្រកាសអាសន្នក្នុងកម្រិត២២ម៉ែត្រ

3 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ថ្វី​ត្បិត​ទឹកទន្លេ​ហក់​ឡើង​បន្តិច​ម្ដង​ៗ យ៉ាងណា​ក្តី ខេត្តក្រចេះ នៅ​ពុំ​ទាន់​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​អំពី​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ ពោល គឺ​ជន់​លិច​ដោយ​កន្លែង ហើយ​វា​នឹង​ស្រក​ទៅ​វិញ ក្នុង​រយៈពេល​ខ្លី​ផង​ដែរ…

ខេត្តក្រចេះ ៖ ថ្វី​ត្បិត​ទឹកទន្លេ​ហក់​ឡើង​បន្តិច​ម្ដង​ៗ យ៉ាងណា​ក្តី ខេត្តក្រចេះ នៅ​ពុំ​ទាន់​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ​អំពី​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ ពោល គឺ​ជន់​លិច​ដោយ​កន្លែង ហើយ​វា​នឹង​ស្រក​ទៅ​វិញ ក្នុង​រយៈពេល​ខ្លី​ផង​ដែរ ។

កម្រិត​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០២៤ កម្ពស់​២០.២២​ម៉ែត្រ នេះ​តាម​ប្រសាសន៍​របស់​លោក គង់ គឹ​ម​នី អភិបាលរង​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា​២០២៤​នេះ ។

លោក​អភិបាលរង​បាន​បន្ត​ថា ៖ ខេត្តក្រចេះ យើង​ពុំ​ទាន់​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ឡើយ ចំណែក​នៅ​ស្រុក​ចិត្ត​បុរី ដែល​រង​ផល​ប៉ះពាល់​តិចតួច ហើយ​ទឹក​ដែល​បាន​ជន​លិច​តិចតួច​នោះ វា​នឹង​អាច​ស្រក​ទៅ​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ ប្រសិនបើ​មេឃ​ស្រឡះ​នោះ​ដែរ ។

លោក គង់ គឹ​ម​នី អភិបាលរង​ខេត្ត​បាន​បន្ត​ថា ៖ កម្ពស់​ទឹក ក្នុង​ខេត្តក្រចេះ នា​ថ្ងៃ​ទី​១៨ កញ្ញា ២០២៤​មាន​កម្ពស់​២០.២២ ម្សិលមិញ កម្ពស់​១៩.៨៤ ដោយ​កម្រិត​ប្រកាស​អាសន្ន ក្នុង​កម្ពស់​២២​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ