ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖ ២​ឆ្នាំ មន្ត្រី​បាន​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ជាង១០​ម៉ឺន​ក្បាល និង​បំបែក​សៀវភៅ​គ្រួសារ​ជាង​៤​ម៉ឺន​ក្បាល​

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ​ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ លោក ទូច សុ​ឃៈ​ អ្នកនាំពាក្យ​រង ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា ​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤​នេះ មន្ត្រីរាជការ​ស៊ី​វិល នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ក្រសួងមហាផ្ទៃ​ នៅ​ទូ​ទាំង​ប្រទេស បាន​ផ្ដល់​សៀវភៅ​ស្នាក់​នៅ​ជូន​ប្រជាពលរដ្ឋ ​បាន​ចំនួន​ជាង ១០​ម៉ឺ​ន​ក្បាល និង​បំបែក​សៀវភៅ​គ្រួសារ​ថ្មី ចំនួន​ជាង ៤​ម៉ឺ​ន​ន​ក្បាល​ ។

ការ​ផ្ដល់​ជូន​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ​ដល់​ប្រជាពលរដ្ឋ​នោះ លោក ទូច សុ​ឃៈ បាន​លម្អិត​ឱ្យ​ដឹង​ថា បើ​យោង​តាម​របាយ​ការ​ណ៏​របស់​នាយកដ្ឋាន​អត្តសញ្ញាណ បាន​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ថ្មី​ ចំនួន​១៣២,៥១២​ក្បាល បាន​បំបែក​សៀវ​គ្រួសារ​ថ្មី​ចំនួន ៤៣,៧៤៤​ក្បាល និង​ទុតិយតា​១១៦,៦៩៩​ក្បាល ផ្តល់​សៀវភៅ​គ្រួសារ​ថ្មី​ចំនួន ១០០,០៤៩​ក្បាល បំបែក​សៀវភៅ​គ្រួសារ​ថ្មី ចំនួន ៣៣,៧៨៦​ក្បាល ធ្វើ​ទុតិយតា​ចំនួន ៨៧,៧៨៥​ក្បាល ។ បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​បាន​ចំនួន ៣,៣៩៨,៨៥៧​ក្បាល ធ្វើ​ទុតិយតា​ចំនួន ៧០៩,៦៣៧​ក្បាល និង​ផ្តល់​សៀវភៅ​គ្រួសារ​សរុប ៣,៣៩៨,៨៥៧​ក្បាល ទុតិយតា​ចំនួន ៤៤២,០០៨​ក្បាល​។

លោក​បណ្ឌិត ទូច សុ​ឃៈ បាន​បញ្ជាក់​ទៀត​ចំពោះ​ការ​បញ្ចូល​ទិន្ន័យ​ចុះបញ្ជី​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​នោះ​មាន​ដូច​ជា ខេត្ត​កែប កំពត និង​១៤​សង្កាត់​នៃ​រាជធានី​ភ្នំពេញ​រួម​មាន សៀវភៅ​ស្នាក់​នៅ​ចំនួន ៣,៧៦៧​គ្រួសារ មាន​មនុស្ស ១៥,៧៩៦​នាក់ ស្រី​៨,០៣០​នាក់​។ សៀវភៅ​គ្រួសារ​ចំនួន ១,១១៥​គ្រួសារ មាន​មនុស្ស ៤,៤៧០​នាក់ ស្រី​២,៣០២​នាក់​។ ក្នុង​នោះ​ផង​ដែរ​បើ​បូក​យោង គិត​ត្រឹម​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០២៤ ការ​បញ្ចូល​សៀវភៅ​ស្នាក់​នៅ ក្នុង​ប្រព័ន្ធ​បាន​ចំនួន ១៦,៧៦៣​គ្រួសារ និង​សៀវភៅ​គ្រួ​សារបាន​ចំនួន ៦,៧៧០​គ្រួសារ​។

ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​មហាផ្ទៃ បាន​លើកកម្ពស់​គុណភាព​សេវា​សាធារណៈ ជា​អាទិភាព​មួយ ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦​ដែល​ត្រូវ​អនុវត្ត​ពី​ដើម​នីតិកាល​ទី​៧ ស្រប​តាម​ទស្សនៈ អ្វី​ៗ​ធ្វើ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ