ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ទៅ​វៀតណាម​ដើម្បី​ត្រៀម​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែ

14 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ សារ​ព័ត៌​មាន​រុស្ស៊ី​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក​មីស៊ូ​ស្ទីន (Mishustin) ទៅ​​ប្រទេស​វៀតណាម​។ ​​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​១​​ (Channel One) របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូ​ស្គូ​​ផ្សាយ​ថាដំណើរ​​ទស្សន​កិច្ច​​លើក​​នេះបាន​​ពាំ​នាំ​មក​ជា​មួយ​នូវ​​​របៀប​វារៈ​មួយ​ចំនួន​​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​, ពាណិជ្ជ​កម្ម​,…

ទី​ក្រុង​ហាណូយ៖ សារ​ព័ត៌​មាន​រុស្ស៊ី​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​២​ថ្ងៃ​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក​មីស៊ូ​ស្ទីន (Mishustin) ទៅ​​ប្រទេស​វៀតណាម​។ ​​ទូរ​ទស្សន៍​​ប៉ុស្តិ៍​លេខ​១​​ (Channel One) របស់​រដ្ឋាភិបាល​ទី​ក្រុង​ម៉ូ​ស្គូ​​ផ្សាយ​ថាដំណើរ​​ទស្សន​កិច្ច​​លើក​​នេះបាន​​ពាំ​នាំ​មក​ជា​មួយ​នូវ​​​របៀប​វារៈ​មួយ​ចំនួន​​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​, ពាណិជ្ជ​កម្ម​, វប្ប​ធម៌ និង​មនុស្ស​ធម៌​​។

នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​តាស់​ (TASS) ក៏​រំលេច​ឱ្យ​ឃើញ​ពី​ការ​រៀប​ចំ​បដិសណ្ឋារ​កិច្ច​ដ៏​មហោ​ឡារិក​ពី​សំណាក់​ប្រទេស​វៀតណាម​នៅ​អាកាស​យាន​ដ្ឋាន​ទី​ក្រុង​ហាណូយ​។ ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​លើក​នេះ​គូស​បញ្ជាក់​ថា​ប្រទេស​ទាំង​២​មាន​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​ក្នុងនាម​ជា​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​តាំង​ពី​សម័យ​សង្គ្រាម​នៅ​ឌៀន​បៀន​ហ្វ៊ូ​​ ឬ​សង្គ្រាម​ឥណ្ឌូ​ចិន​លើក​ទី​មួយ​ពីឆ្នាំ​១៩៤៥-​១៩​៥៤​។​​

​គួរ​កត់​សម្គាល់​ថា​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​កន្លះ​ឆ្នាំ​ក្រោយ​ពេល​លោ​កពូទីន​ធ្វើ​ដំណើរ​​ទៅ​ទី​ក្រុង​ហាណូយ​កាល​ពី​ឆ្នាំ​២០២៤​។ កាល​នោះ លោក​តូឡាម​ក្នុង​នាម​ជា​ប្រធានា​ធិបតី (មិន​ទាន់​ឡើង​តំណែង​ជា​អគ្គ​លេខា​បក្ស​ទេ) បាន​បង្ហាញ​ពី​បំណង​ចង់​ពង្រីក​កិច្ច​សហ​ការ​ខាង​វិស័យ​ការ​ពារ​ជាតិ​ជា​មួយ​ទី​ក្រុង​ម៉ូ​ស្គូ​ក្នុង​នាម​ម៉ូស្គូ​ជា​អ្នក​លក់​អាវុធ​​ធំ​ជាង​គេ​ទៅ​​​ឱ្យ​វៀតណាម​។​

នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​គ្រោង​ជួប​លោក​តូឡាម​ និង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​ដទៃ​ទៀត​រួម​ទាំង​នាយក​រដ្ឋ​មន្ត្រី​ផាំ​មិញ​ជិញ​ផង​ដែរ​​។ ភាគី​ទាំង​២​នឹង​ពិភាក្សា​​គ្នា​អំពីការ​អភិវឌ្ឍ​គម្រោង​សំខាន់​ៗ​នៅ​ក្នុង​វិស័យ​ថាម​ពល​ និង​ឧស្សាហ​កម្ម​។ នេះ​បើ​យោង​តាមការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ជា​ផ្លូវ​ការ​របស់​វៀតណាម​។​

តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ លោក​អាឡិច​ស៊ី លី​កា​ឆេវ​ (Alexey Likhchev) ដែល​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​អគ្គិស​នី​របស់​​​​រុស្ស៊ី​ឈ្មោះ​រ៉ូសាទុំ (Rosatom) បាន​​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ហាណូយ​។ លោក​​ត្រៀម​សាង​សង់​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​វៀត​ណាម​។ នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​។​

វៀតណាម​ឥឡូវ​នេះ​មាន​តម្រូវ​ការ​ភ្លើង​អគ្គិស​នី​ច្រើន​ព្រោះ​មនុស្ស​ក៏​ច្រើន​រហូត​ដល់​ជាង​១០០​លាន​នាក់​ រោង​ចក្រ ​ឧស្សាហ​កម្ម​ក៏​ច្រើន​ ក្រុម​អ្នក​វិនិយោគ​ដែល​ធ្លាប់​មាន​រោង​ចក្រ​នៅ​ប្រទេស​ចិន​ចាប់​ផ្ដើម​រើ​រោង​ចក្រ​ទៅ​វៀតណាម​ដើម្បី​គេច​ចេញ​ពី​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ រោង​ចក្រ​របស់​ប្រទេស​ចិន​​​ក៏​រើ​ទៅ​វៀតណាម​​ច្រើន​ផង​ដែរ​។

ដូច្នេះ វៀត​ណាម​ពិត​ជា​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ដែល​អាច​ផលិត​បាន​ថាម​ពល​អគ្គិ​ស​នី​រាប់​ពាន់​ រាប់​ម៉ឺន​មេហ្កាវ៉ាត់​​។ បើ​មិន​ដូច្នេះ​ទេ​មិន​អាច​រត់​រួច​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្ដែ​ង​បាន​ឡើយ​​។ ​ប្រសិនបើ​វៀតណាម​នៅ​តែ​បន្ត​ផលិត​អគ្គិ​ស​នី​ដោយ​រោង​ចក្រ​ធម្ម​តាៗ​​ទៅ​មិន​រួច​ទេ ចំណាយ​ថ្លៃ​ដើម​ច្រើន​ណាស់​។ ផលិត​ដោយ​នុយ​ក្លេអ៊ែរ​ចំណេញ​ច្រើន​បំផុត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ