ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមសម្រុកនាំអង្ករចេញ ខណៈដែលកម្ពុជាក៏សម្រុកនាំស្រូវទៅវៀតណាម

3 ខែ មុន

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ប្រហែល​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ធំ​ៗ​ដូច​ជា ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម ខណៈ​ដែល​កម្ពុជា​ក៏​សម្រុក​នាំ​ចេញ​ស្រូវ​សម្បើម​ដែរ ។ ស្ថិតិ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា…

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈាន​ដល់​ទំហំ​ទឹកប្រាក់​ប្រហែល​៥​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​នេះ ខណៈ​ដែល​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​ធំ​ៗ​ដូច​ជា ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម ខណៈ​ដែល​កម្ពុជា​ក៏​សម្រុក​នាំ​ចេញ​ស្រូវ​សម្បើម​ដែរ ។

ស្ថិតិ​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៨​ខែ​ដើម ឆ្នាំ​២០២៤​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​បាន​៤១២.០២៣ តោន ទៅ​កាន់​គោលដៅ​៦៥ បាន​ចំណូល​៣០៥ លាន​ដុល្លារ តែ​ការ​នាំ​ចេញ​ស្រូវ គឺ​បាន​បរិមាណ​ជា​៣,៣១ តោន មាន​ប្រាក់​ចំណូល​ប្រមាណ​ជា​ជាង​៩១៨ លាន​ដុល្លារ នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង ។

សហព័ន្ធ​មិន​បាន​បញ្ជាក់​ប្រទេស​ជិតខាង​នេះ ជា​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​អ្នកវិភាគ​បានដឹង​ថា ភាគច្រើន​លើសលុប គឺ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះឯង ។

ដោយឡែក ទីផ្សារ​អង្ករ​វៀតណាម​វិញ​សារព័ត៌មាន Vietnam News បាន​ដកស្រង់​របាយការណ៍​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​របស់​ខ្លួន​ថា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន​រហូត​ដល់​ទៅ ៦,១៦ លាន​តោន ក្នុង​រយៈពេល​៨​ខែ​ដំបូង នៃ​ឆ្នាំ​នេះ​កើនឡើង​៥,៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។ ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ឈាន​ដល់​ជិត​៣,៨៥ ពាន់​លាន​ដុល្លារ​កើនឡើង ២១,៧​ភាគរយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ពាណិជ្ជកម្ម​អង្ករ​វៀតណាម នៅ​ពេល​នេះ គឺ​កើនឡើង​ទាំង​ទ្វេ​ដោយ​បរិមាណ​នាំ​ចេញ​ក៏​កើន ហើយ​តម្លៃ​អង្ករ​នាំ​ចេញ​ក៏​កើន ដោយ​ជា​មធ្យម​នៅ​ក្នុង​រយៈពេល​នេះ​បាន​កើនឡើង​ប្រហែល ១៤,៨ ភាគរយ​ពោល គឺ​ដល់​៦២៥ ដុល្លារ​ក្នុង​មួយ​តោន ។

ផ្អែក​តាម​ស្ថានភាព​នេះ វៀតណាម បាន​ព្យាករណ៍​ថា ខ្លួន​អាច​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​ជា​៨ លាន​តោន ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​ជា​ជាង ៥​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ