ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​ភ្នំស្រួច​ឃាត់​មនុស្ស​ប្រុស-ស្រី​៦​នាក់​​ ពាក់ព័ន្ធ​គ្រឿ.ង.ញៀ.ន.​​

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ស្រី-ប្រុស​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់​ភ្លាម​ៗ​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ជនសង្ស័យ​ស្រី-ប្រុស​ចំនួន​៦​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់ ខណៈ​ដែល​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់​ភ្លាម​ៗ​។

ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ ២០២៤ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អុល ចំរើន ហៅ​ពេជ្រ ភេទ​ស្រី អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ស្រឡៅ​(​ផ្លូវ​រទេះភ្លើង​) ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​ដែល​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០១៨ និង​ដោះ​លែង​នៅ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​បទល្មើស​គ្រឿងញៀន​)​។

នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​÷ មាន​ក្រុម​ក្មេង​មក​ពី​ភូមិ​ឃុំ​ផ្សេង​ៗ​គ្នា​តែងតែ​មក​ជួបជុំ និង​មាន​ក្មេង​ៗ​មួយ​ចំនួន​ទៀត​បាន​ចេញចូល នៅ​ទីនោះ​សង្ស័យ​មានការ​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តាំង​ស្យា បាន​ចុះ​ទៅ​ដល់​ចំណុច​គោលដៅ​ខាងលើ ក៏​បាន​ធ្វើការ​ឃាត់​មុខសញ្ញា​ចំនួន៦​នាក់​។

នគរបាល​ស្រុក​ភ្នំស្រួច​ដដែល​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ទី​០១-​ឈ្មោះ​អុល ចំរើន ហៅ​ពេជ្រ ភេទ​ស្រី អាយុ ៤៤ ឆ្នាំ​(​ម្ចាស់ផ្ទះ​)​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ទី​០២-​ឈ្មោះ បូ​រ៉ា សុ​ផា​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ដី​ឆ្នាំង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ទី​០៣-​ឈ្មោះ សឿ​ន រស្មី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឈើ​នាង​ខ្ពស់ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ទី​០៤-​ឈ្មោះ គឹ​ម សង់​ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ​ភូមិ​ពង្រ​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច ទី​០៥-​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឡៅ​(​ផ្លូវ​រទេះភ្លើង​)​ឃុំ​តាំង​ខ​ស្យា ស្រុក​ភ្នំស្រួច និង​ទី​៦-​ឈ្មោះ ឈុំ រ៉ា​វី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ម្សៅ​ក្រាម​ពណ៌​ថ្លា​ស​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​១៧ កញ្ចប់​(​មាន​កញ្ចប់ មធ្យម​០២ និង​តូច​ចំនួន​១៥​កញ្ចប់​) ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ថែម​ទៀត​ផង​។

​​បច្ចុប្បន្ន ​ក្រុម​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​នគរបាល​ជំនាញ​បានកសាង​សំណុំរឿង​បញ្ជូន​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ