ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​​រិះ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​«អាន​កូ»ប្រើ​មិនកើត ​សុំ​មន្ត្រី​ជំនាញ​ជួយ​មើល​

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ប្រើប្រាស់​ទឹក​ល្អក់កករ ​និង​មាន​ក្លិនស្អុយ ដោយ​សុំ​អោយ​មន្ត្រី​ជំនាញ​ជួយ​មើល​ផង គឺស្ថិត​ទូទាំង​ក្រុង​ប៉ោយ​ប៉ែ​តតែម្តង ​។ បើតាមប្រជាពលរដ្ឋ​បាន​រិៈ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​រយៈពេល​២​ខែ​នេះ​ ទឹក​ស្អាត​ក្លាយជា​ទឹក​ស្អុយ​មាន​ទឹកល្អក់ និង​មាន​ក្លិ​នស្អុយ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​បាន​រិះគន់​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ប្រើប្រាស់​ទឹក​ល្អក់កករ ​និង​មាន​ក្លិនស្អុយ ដោយ​សុំ​អោយ​មន្ត្រី​ជំនាញ​ជួយ​មើល​ផង គឺស្ថិត​ទូទាំង​ក្រុង​ប៉ោយ​ប៉ែ​តតែម្តង ​។

បើតាមប្រជាពលរដ្ឋ​បាន​រិៈ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​រយៈពេល​២​ខែ​នេះ​ ទឹក​ស្អាត​ក្លាយជា​ទឹក​ស្អុយ​មាន​ទឹកល្អក់ និង​មាន​ក្លិ​នស្អុយ​ បើ​ប្រើប្រាស់​គ្មាន​ជំនួយ​ទេ​ មិន​អាច​ប្រើប្រាស់​បាន​ ដូច​ជា​ដាក់​ស្បៃត​ត្រង​ និង​កូរ​សាច់ជូរ​អោយ​ថ្លា ​ទើប​អាច​ប្រើប្រាស់​បាន​ ។ ថ្ងៃខ្លះ​ដាច់​ទឹក​រាប់​ម៉ោង ​គ្មាន​ទឹក​ប្រើ​ ថ្ងៃ​ខ្លះ​ទឹក​ហូរ​តិច​ៗ​មិន​អាច​ប្រើប្រាស់​គ្រប់ ​។

ប្រជាពលរដ្ឋ​សុំ​អោយ​អាជ្ញាធរ​មូលដ្ឋាន​មាន​សង្កាត់​និង​ក្រុង​/​ខេត្ត​មន្ទី​ស្ថាប័ន​ជំនាញ​ត្រូវ​ចុះ​មក​ពិនិត្យ​មើល​ផង បើ​ទុក​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​លំបាក ព្រោះ​ទឹក​ស្អាត​ក្លាយជា​ទឹក​ស្អុយ​មាន​ក្លិន និង​ល្អក់ប្រើ​បាន​ទាំង​វេទនា​ទឹក​ស្អាត​ក្លាយជា​ទឹក​កខ្វក់ ដោយក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ក៏មិន​បាន​ជូនដំណឹង​អោយ​ប្រជាពលរដ្ឋ​បានដឹង​ដល់​ខែ​ប្រមូល​លុយ​ពេញ​ភ្លេច​បង់​ផ្តាច់​។

លោក ញឹ​ម ភឿ​ង អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​ថា​ ​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​ពិតជា​បាន​រិៈ​គន់​ចំពោះ​ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កូ​ រឿង​ប្រើប្រាស់​ទឹក​មិន​ស្អាត​ គឺ​មាន​មូលហេតុ​ដែល​ក្រុមហ៊ុន​បាន​ជូនដំណឹង​នៅ​រដូវប្រាំង​ទឹក​អាច​ប្រឈម​ខ្វះ​ខាត​ តែ​ក្រុមហ៊ុន​និង​រក​វិធី​ដោះស្រាយ​មិន​អោយ​ខ្វះ ​ទោះ​ជួប​ការ​លំបាក​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ទើប​ក្រុម​បាន​បើកទឹក​ពី​អូរ​ព្រំដែន​ចូល​មក​ក្នុង​អាង​ស្ត​ប់​ទឹកអូរ​ខៃ​ដ​ន​ចម្រុះ​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ​។

លោក​បាន​បញ្ជាក់​ថា ​មូលហេតុ​ទឹក​ស្អាត​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់ ​ព្រោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​និង​ស្នាក់​នៅ​ទាំង​ជនបរទេស​មិន​តិច​ជាង​១៨​ម៉ឺន​នាក់ ​និង​ការដ្ឋាន​សំណង់​មានការ​រីក​ចម្រើន​ច្រើន​ជាង​មុន ​ដែល​តម្រូវ​ប្រើប្រាស់​ទឹក​ច្រើន ។ ​កន្លង​មក​ ក្រុមហ៊ុន​អាន​កូ​ធ្លាប់​ប្រាប់​ថា​ ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​៣​ម៉ឺន​ម៉ែត្រ​គីប​ទេ​ តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ប្រើប្រាស់​លើស​ការ​កំណត់​ទើប​ខ្វះ​ទឹក​ប្រើប្រាស់​ ហើយ​អាច​បណ្តាល​អាង​ចម្រុះ​ ទើប​ទឹក​ល្អក់កករ​នៅ​ពេល​ខាង​មុខ​នេះ​ លែង​ខ្វះ​ទឹក​ប្រើប្រាស់​ហើយ​ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជោ​ក​ជាំ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ