ហុងកុងផ្តួលសិង្ហបុរី ឈ្នះពានរង្វាន់អាកាសយានដ្ឋានឈានមុខគេនៅអាស៊ីឆ្នាំ ២០២៤
តំបន់រដ្ឋបាលពិសេសហុងកុង ៖ អាកាសយានដ្ឋានអន្តរជាតិហុងកុង (Hong Kong International Airport) យកឈ្នះអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី…
តំបន់រដ្ឋបាលពិសេសហុងកុង ៖ អាកាសយានដ្ឋានអន្តរជាតិហុងកុង (Hong Kong International Airport) យកឈ្នះអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី…
តំបន់រដ្ឋបាលពិសេសហុងកុង ៖ អាកាសយានដ្ឋានអន្តរជាតិហុងកុង (Hong Kong International Airport) យកឈ្នះអាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី ក្លាយជាអាកាសយានដ្ឋានអន្តរជាតិឈានមុខគេរបស់អាស៊ី នៅក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២៤ (World Travel Awards)។ ហើយនេះគឺជាការឈ្នះ២ឆ្នាំជាប់គ្នា សម្រាប់អាកាសយានដ្ឋានហុងកុងនៅក្នុងតំណែងនេះ។ ខណៈដែលមុនពេលផ្ទុះជំងឺកូវីដ១៩ អាកាសយានដ្ឋាន Changi បានកាន់កាប់តំណែងនេះអស់ជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ។ នេះបើតាមប្រភពពីសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
Hong Kong International Airport គឺជាអាកាសយានដ្ឋានអន្តរជាតិតែមួយគត់របស់ហុងកុង នៅលើផ្ទៃដីទំហំ ១,៩០០ហិកតា ដែលបានដំណើរការតាំងពីឆ្នាំ ១៩៩៨។ អាកាសយានដ្ឋាននេះ បច្ចុប្បន្នតភ្ជាប់ទៅកាន់គោលដៅចំនួន ២២០គោលដៅ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២០ក្រុមហ៊ុន។ កាលពីឆ្នាំមុន អាកាសយានដ្ឋានអន្តរជាតិមួយនេះ បានទទួលអ្នកដំណើរចំនួន ៣៩.៥លាននាក់ ឬ ៥៥% បើធៀបនឹងតួលេខដែលត្រូវបានកត់ត្រាកាលពីឆ្នាំ ២០១៩។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិ Changi របស់ប្រទេសសិង្ហបុរី ដែលល្បីល្បាញខ្លាំង ដោយសារតែទឹកធ្លាក់សិប្បនិម្មិតនៅក្នុងអាកាសយានដ្ឋាន ដែលខ្ពស់ជាងគេនៅលើពិភពលោក តែងតែទទួលបានការបោះឆ្នោតជ្រើសរើសក្នុងចំណោមបណ្តាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក។ អាកាសយានដ្ឋានមួយនេះ ទទួលបានសំឡេងគាំទ្រខ្ពស់សម្រាប់ការផ្តល់សេវាកម្មល្អ និងសេវាកម្មទំនើបបំផុតរបស់ខ្លួន រួមទាំងការទិញទំនិញដោយមិនបង់ពន្ធផងដែរ។
ពានរង្វាន់ទេសចរណ៍ពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ទទួលស្គាល់ភាពល្អឥតខ្ចោះនៅក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យទេសចរណ៍ ហើយជារឿយៗត្រូវបានដាក់រហស្សនាមថា «ពានរង្វាន់អូស្ការនៃឧស្សាហកម្មធ្វើដំណើរ» ។ ហើយពានរង្វាន់ប្រចាំឆ្នាំទាំងនេះទៀតសោត ត្រូវបានកំណត់ដោយការបោះឆ្នោតពីទាំងអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណៈជនផងដែរ៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ