ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ពិន សែ​ម ៖ ពេល​ដែល​ខ្វល់ខ្វាយ ត្រូវ​រក​កន្លែង​ស្ងប់ ហើយ​ខំប្រឹង​សមាធិ

1 អាទិត្យ មុន
  • ភ្នំពេញ

សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ទីប្រឹក្សា​គណ​សង្ឃនាយក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប បាន​មាន​ថេរ​ដិ​កា​ថា ពេល​ដែល​ខ្វល់ខ្វាយ​ពុទ្ធិ​បរិស័ទ គួរតែ​ត្រូវ​រក​កន្លែង​ស្ងប់…

សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ ទីប្រឹក្សា​គណ​សង្ឃនាយក​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប បាន​មាន​ថេរ​ដិ​កា​ថា ពេល​ដែល​ខ្វល់ខ្វាយ​ពុទ្ធិ​បរិស័ទ គួរតែ​ត្រូវ​រក​កន្លែង​ស្ងប់ ។

តាម​ថេរ​ដិ​កា ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​ព្រះ​អង្គ កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម បាន​មាន​ថេរ​ដិ​កា​ថា មនុស្ស​ភាគច្រើន​ចិត្ត​មិន​ស្ងប់​ទេ កាលណា​មាន​សេចក្តី​កង្វល់​កើត​មាន​ច្រើន ដូច្នេះ​ចូរ​រក​កន្លែង​ស្ងប់​ធ្វើ​សមាធិ ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដិ​កា​ថា «​ការ​ធ្វើ​សមាធិ​នេះ ចេញ​មក​វិញ គឺ​ធ្វើ​ឲ្យ​ស្រឡះ ខួរក្បាល វា​មាន​ប្រយោជន៍ ។ សូម​ព្យាយាម​តាំង​សតិ ហើយ​យើង​ធ្លាប់តែ​គេ​និយាយ​ប៉ះពាល់​ខឹង​តោង​តាង តែបើ​យើង​មាន​សមាធិ គឺ​វា​មិនសូវ​ឆូ​ង​ឆាង ។ ដូច្នេះ វា​មាន​ប្រយោជន៍​ណាស់ ចំពោះ​យើង​» ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដិ​កា​សង្កត់ធ្ងន់​ថា ការ​ចំរើន​សមាធិ គឺ​យើង​អាច​អង្គុយ​ក៏​បាន ហើយ​បើ កៃ​លេស វា​ខ្លាំង​ធ្វើ​ឲ្យ​ចុក​រោយ គឺ​អាច​ឈរ​ទៅ ហើយ​ពេល​ឈរ​ទៅ វា​រោយ យើង​អាច​អង្គុយ​មក​វិញ ហើយ​ដើរ​ក៏​បាន​ដែរ តែ​ធ្វើ​ម៉េច​តាំងចិត្ត​ឲ្យ​ស្ងប់​យក​សតិ​មក​គិត ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី បាន​មាន​ថេរ​ដិ​កា​បន្ត​ថា ការ​ធ្វើ​សមាធិ​ប្រមាណ​ជា​៤០​នាទី ប្រសិនបើ​យើង​អាច​រក្សា​ចិត្ត​ឲ្យ​ស្ងប់​បាន គឺ​អាច​ស្មើនឹង​យើង​ទទួលទានដំណេក​៨​ទៅ​១០​ម៉ោង ។

សម្តេចព្រះ​ព្រហ្ម​រតន​មុនី បាន​លើកទឹកចិត្ត​ឲ្យ​ពុទ្ធសាសនិកជន​ទាំងអស់​ព្យាយាម​រៀន​សមាធិ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម​ទាំងអស់​គ្នា ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ