រាជធានីភ្នំពេញ ៖ ទោះបីជាចក្ខុវិស័យក្នុងការប្រយុទ្ធប្រឆាំងកុំឲ្យមានការកើតជំងឺរបេង នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ ក្តីតែបញ្ហាកើតជំងឺរបេងនេះ នៅតែមានក្តីបារម្ភបានជានិច្ច បើមិនការចូលរួមប្រយុទ្ធប្រឆាំងពីគ្រប់ភាគី នេះបើតាមប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ។
ថ្លែងបិទវេទិកការតុមូល ស្តីពីលើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និងជំរុញការចូលរួម របស់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារពូលូវ៉ៃ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិនបានលើកឡើងថា បញ្ហាការកើតជំងឺរបេង នៅក្នុងប្រទេសកម្ពុជា នៅតែមានចំនួនអ្នកកើតជំងឺរបេង និងស្លាប់ជារៀង រាល់ឆ្នាំផងដែរ។ ជំងឺរបេង គឺជាជំងឺឆ្លងមួយ ហើយជំងឺនេះ មិនមានជំងឺតពូជនោះទេ គឺវាអាចព្យាបាលជាសះស្បើយមួយរយភាគរយ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ «ជំងឺរបេង មិនមែនជាជំងឺសួរពូជ ឬតពូជនោះទេ គឺរបេងជាជំងឺឆ្លង តាមរយៈក្អកកណ្តាស់។មេរោគរបេង វានៅក្នុងសួត មិនមែននៅទីសារធាណៈ នោះទេ អ៊ីចឹងវាឆ្លងតាមក្អក កណ្តាស់ចេញពីមាត់យើង ដែលជាអ្នកមានផ្ទុកជំងឺនេះ ដោយចំងាយ២ម៉ែត្រ។ វាឆ្លងទៅមនុស្សទៀត បើសិនជាមិនមានវិធានការត្រឹមត្រូវ ហើយមិនបានទៅព្យាបាលទាន់ពេលវេលា» ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តឲ្យដែលកើតជំងឺរបេង ត្រូវតែទៅព្យាបាលឲ្យទាន់ពេល ព្រោះថា ការព្យាបាលនោមណ្ឌលសុខភាពទូទាំងប្រទេស សុទ្ធតែមានថ្នាំព្យាបាលជំងឺរបេងនេះ។ ជំងឹរបេងព្យាបាល ជាសះស្បើយ១០០% ប៉ុន្តែបើសិនបានព្យាបាលនោះទេ ២៥% នឹងស្លាប់២៥%ទៀត នឹងបន្សល់ទុកភាពរ៉ាំរ៉ៃ នៅក្នុងខ្លួន ។
លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា ជំងឺរបេងការព្យាបាលមានរយៈពេល៦ខែ ហើយបានចែកជា ២វគ្គ គឺ២ខែការព្យាបាលបែបសម្រុក និង៤ខែការព្យាបាលបន្ត។ វគ្គនិមួយៗ គឺជាការព្យាបាល ដោយប្រើថ្នាំច្រើនមុខបញ្ចូលគ្នា ដែលភាគីច្រើនជាថ្នាំផ្សះ ។
លោកវេជ្ជបណ្ឌិត ក៏បានលើកឡើងថា ការស្វែងរកអ្នកកើតជំងឺរបេង ក៏មានការពិបាកផងដែរ ហើយយើងមិនអាចវាយតម្លៃដោយផ្ទាល់មាត់បានទេ គឺត្រូវតែធ្វើការវិនិច្ឆ័យឲ្យបានច្បាស់លាស់។ ដូច្នេះត្រូវទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ក៏បានឲ្យដឹថា ជំងឺក៏នឹងចេញរោគសញ្ញាផងដែរ បើសិនជាមិនបានព្យាបាល ហើយនៅពេល ដែលប្រព័ន្ធរាង្គកាយចុះខ្សោយ។ សញ្ញា និងរោគសញ្ញា នៃជំងឺរបេងសកម្ម រួមមាន ៖ ក្អក ដែលពេលខ្លះមានទាំងកំហាក ឬឈាម ឈឺដើមទ្រូង ខ្សោយ ចុះទម្ងន់ គ្រុនក្តៅ និងបែកញើសនៅពេលយប់។ ជំងឺរបេង គឺអាចបង្ការបាន និងអាចព្យាបាលជាសះស្បើយ។ អ្នកជំងឺរបេងភាគច្រើនលើសលប់ អាចព្យាបាលឱ្យជាសះស្បើយ ប្រសិនបើមានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងបានទាន់ពេលវេលា និងមានការផ្តល់ថ្នាំព្យាបាលបានត្រឹមត្រូវ និងលេបបានទៀងទាត់។ ប្រសិនបើការព្យាបាលជំងឺរ បេង មិនបានត្រឹមត្រូវនោះអ្នកជំងឺប្រមាណពីរភាគបី ដែលមានជំងឺរបេងអាចបាត់បង់ជីវិត ។
ចំណែកលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្កការខាណា បានលើកឡើងថា នៅក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៣ កន្លងមកមានមនុស្ស ៤៥លាននាក់ បានព្យាបាលជំងឺរបេងនៅក្នុងនោះ កុមារ ៤.៥លាននាក់ បានព្យាបាល ជំងឺរបេង។ មនុស្ស ១.៥លាននាក់ បានព្យាបាលជំងឺរបេងស៊ាំថ្នាំ។ មនុស្ស ៤៥លាននាក់ បានព្យាបាល បង្ការជំងឺរបេង ក្នុងនោះរួមមាន៖ ៣០លាននាក់ ជាអ្នករស់នៅជិតស្នីជាមួយអ្នកជំងឺ និង១៥ លាននាក់ ជាអ្នករស់នៅជាមួយមេរោគអេដស៍ ។
លោក ពុយ គា ប្រធានក្លឹបអ្នកការសែតកម្ពុជា បានលើកឡើងថា អ្នកការសែតកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង និងវិធានការព្យាបាល ។
លោក ពុយ គា បានបន្តថា ជំងឺរបេង គឺជាមួយចាំបាច់ក្នុងចំណោមជំងឺឆ្លងដ៏ទៀត ដូច្នេះទាមទារឲ្យអ្នកសារព័ត៌មានយល់ដឹង ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង ។ ជាងនេះ បន្តការអប់រំ ។
លោកបានបញ្ជាក់ថា ៖ «មានតែអ្នកសារព័ត៌មានយើងជាមេក្រូ ដើម្បីជួយផ្សព្វផ្សាយ បើមិនមានតែមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន និងអង្កការខាណា ថ្នាក់ជាតិ និងអ្នកធ្វើការទៀតក៏មិនគ្រប់ដែរបើ សិនគ្មានបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយ» ។
នៅក្នុងវេទិការពិភាក្សានោះដែរ តំណាងអ្នកកើតជំងឺរបេងបានស្នើឲ្យមានការផ្សព្វផ្សាយ អប់រំ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយករណីជំងឺរបេងនិងកុំមានការរើសអើងអ្នកដែល កើតជំងឺនេះ ព្រមទាំងលើកទឹកចិត្តឲ្យគាត់ទៅ ព្យាបាលទៀងទាត់ ។
សូមជម្រាបថា នៅឆ្នាំ២០២២ នៅទូទាំងសកលលោកមានអ្នកជំងឺរបេងថ្មីកើតមាន ប្រមាណចំនួន១០លាន ៦សែននាក់។ អ្នកស្លាប់ដោយសារជំងឺរបេងមានចំនួនប្រមាណ១លាន ៣សែននាក់ ៕
ចែករំលែកព័តមាននេះ