ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ពិការ​ជើង​ម្ខាង​កំពុង​សម្រាក​ជាមួយ​ចៅ ស្រាប់តែឮសំឡេង​ផ្ទុះ​ពីក្នុងផ្ទះ និងភ្លើងឆេះ​យ៉ាង​សន្ធោសន្ធៅ

1 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោកយាយ​ពិការ​ជើង​ម្ខាង​កំពុង​សម្រាន្ត​ជាមួយ​ចៅ​អាយុ​០៧​ឆ្នាំ នៅ​សំ​យ៉ាប​ផ្ទះ​ខាង​មុខ​ផ្ទះ លឺ​សំឡេង​ផ្ទុះ​ផាំង​ចេញពី​ក្នុងផ្ទះ ឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង…

ខេត្តកណ្តាល ៖ លោកយាយ​ពិការ​ជើង​ម្ខាង​កំពុង​សម្រាន្ត​ជាមួយ​ចៅ​អាយុ​០៧​ឆ្នាំ នៅ​សំ​យ៉ាប​ផ្ទះ​ខាង​មុខ​ផ្ទះ លឺ​សំឡេង​ផ្ទុះ​ផាំង​ចេញពី​ក្នុងផ្ទះ ឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០១ និង ០៥​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ មានឈ្មោះ ផា​ន់ រី​ម ភេទ​ស្រី អាយុ​៦៣ ឆ្នាំ (​ពិការ​ជើង​ឆ្វេង​) រស់នៅ​ផ្ទះ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​អគ្គិភ័យ​នេះ​បាន​ឆេះ​ផ្ទះ​ទំហំ​៥​ម៉ែត្រ x ៦​ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ធ្វើ​ពី​ស័ង្កសី និង​ស្លឹក , ខូចខាត​ម៉ូតូ​ហុងដា​គុប​ចំនួន​០១​គ្រឿង ទទូ​ខោអាវ​ចំនួន​០១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត បណ្តាល​ឱ្យ​ខូចខាត​ទាំងស្រុង ។

សូម​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​បាន​សម្រាក​ជាមួយ​ចៅប្រុស​អាយុ​៧​ឆ្នាំ នៅ​សំ​យ៉ាប​ផ្ទះ​ខាង​មុខ បន្ទាប់​មក​ក៏​បានលឺ​សម្លេង​ផ្ទុះ​នៅ​ក្នុងផ្ទះ ហើយ​ក៏​មាន​អណ្តាតភ្លើង​លាយឡំ​ជាមួយ​ផ្សែងភ្លើង​ឆេះ​ចេញពី​ក្នុងផ្ទះ​រាល​ចេញ​មក​ក្រៅ​ខណៈ​ពេល​នោះ​ម្ចាស់ផ្ទះ​បាន​ស្រែកហៅ​អ្នក​ជិតខាង​អោយមក​ជួយ​ពន្លត់ និង​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​បាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​ពើក​កម្លាំង​អន្តរាគមន៍​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ មានការ​ចូលរួម​ពី​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​១៥​នាក់​បាន​ធ្វើការ​ពន្លត់អគ្គីភ័យ​ត្រង់​ចំណុច​ខាងលើ រហូត​រលត់​ទៅ​វិញ​១០០% នៅ​វេលា​ម៉ោង​០១​និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ នា​ថ្ងៃ​ដដែល ទោះបីជា​យ៉ាងណា​ក្នុង​ហេតុការណ៍​នេះ គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ខណៈ​មូលហេតុ​សមត្ថកិច្ច​បញ្ជាក់​ថា បណ្តាល​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ