ទីក្រុងបាងកក ៖ ប្រភពពីកាសែតបាងកកប៉ុស្តិ៍ និងសារព័ត៌មានថៃ The Nation កាលពីថ្ងៃទី១៥ ខែកញ្ញា បានឱ្យដឹងថា ប្រជាជនថៃភាគច្រើនមានទំនុកចិត្តតិចតួត ចំពោះរដ្ឋាភិបាលលោកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ហើយការព្រួយបារម្ភខ្លាំងបំផុតរបស់ពួកគេគឺការខកខានរបស់រដ្ឋាភិបាលក្នុងការរក្សាការសន្យា និងកង្វះបទពិសោធន៍របស់នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃនៅក្នុងឆាកនយោបាយ។ នេះបើតាមការស្ទង់មតិដ៏សំខាន់មួយ។

ការស្ទង់មតិរបស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍របស់ថៃ NIDA បានសួរសាធារណជនអំពីទំនុកចិត្តពួកគេចំពោះរដ្ឋាភិបាលដឹកនាំដោយអ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា កូនស្រីពៅអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាតត្រា (Thaksin Shinawatra)។ គំរូស្ទង់មតិចំនួន ១,៣១០នាក់ដែលតំណាងឱ្យមនុស្សគ្រប់វ័យ គ្រប់មុខរបរ និងតំបន់នៃប្រទេសថៃ។
នៅពេលត្រូវបានសួរថា តើពួកគេមានទំនុកចិត្តប៉ុណ្ណាចំពោះសមត្ថភាពរដ្ឋាភិបាលថ្មីក្នុងការដោះស្រាយបញ្ហារបស់ប្រទេសនោះ0x017d7 ចម្លើយ ៖
-៣៥.៤២% មានទំនុកចិត្តតិចតួច
-២៨.១៧% ទំនុកចិត្តកម្រិតមធ្យម
-២២.៥២% គ្មានទំនុកចិត្តទាល់តែសោះ
-១៣.១៣% ទំនុកចិត្តខ្ពស់
-០.៧៦% មិនដឹង ឬគ្មានចំណាប់អារម្មណ៍។

ការសួរពីការព្រួយបារម្ភធំបំផុតរបស់ពួកគេអំពីរដ្ឋាភិបាលថ្មី ចម្លើយ ៖
-៣៦.០៣% karព្រួយបារម្ភដ៏ធំបំផុតរបស់ពួកគេនោះគឺ រដ្ឋាភិបាលថ្មីនឹងបរាជ័យក្នុងការរក្សាការសន្យានយោបាយ ឬអនុវត្តទាបជាងការរំពឹងទុករបស់ពួកគេ
-៣២.១៤% អាយុអ្នកស្រី ផែតុងថាម និងកង្វះបទពិសោធន៍ក្នុងឆាកនយោបាយ និងរដ្ឋបាលជាតិ ដែលអាចនាំឱ្យអ្នកស្រីធ្វើការសម្រេចចិត្តខុស។
-៣២.១៤% លោក ថាក់ស៊ីន ដែលជាឪពុករបស់អ្នកស្រីមានឥទ្ធិពល និងអំណាចខ្លាំងពេក ដែលនាំឱ្យមានការប្តឹងប្រឆាំងនាយករដ្ឋមន្ត្រី និងគណបក្សចម្រុះ។
-២៤.៨៩% អំពើពុករលួយដោយសារការគ្រប់គ្រងមិនសូវល្អ
-២១,៧៦% វិបត្តិដែលបណ្តាលមកពីការគ្រប់គ្រងខុសក្នុងកិច្ចការជាតិ

-២១.៥៣% ភាពចលាចលនយោបាយ ដែលបណ្តាលមកពីការប្រមូលផ្តុំគ្នាតាមដងផ្លូវប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី ផែតុងថាម
-១៨.៨៥% ញត្តិដើម្បីផ្តួលរំលំរដ្ឋាភិបាលដោយគូប្រជែងរបស់លោកថាក់ស៊ីន
-១៨.៦៣% គា្មនការព្រួយបារម្ភអំពីរដ្ឋាភិបាលបច្ចុប្បន្នទេ
-១៤.៧៣% រដ្ឋប្រហារមួយផ្សេងទៀត
-១១,៨៣% គណបក្សចម្រុះ ព្យាយាមទម្លាក់នាយករដ្ឋមន្ត្រី

-១០.០៨% ការដួលរលំនៃរដ្ឋាភិបាលជាលទ្ធផលរបស់គណបក្សប្រឆាំង
-០.៤៦% មិនដឹង ឬគ្មានចំណាប់អារម្មណ៍
នៅពេលសួរថា តើតួនាទីនយោបាយរបស់លោក ថាក់ស៊ីន នឹង ឬ គួរប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សភឿថៃក្នុងរដ្ឋាភិបាលបច្ចុប្បន្នដែរឬទេ? ចម្លើយ ៖
-៤០.២៣% នឹងប៉ះពាល់ជាអវិជ្ជមានដល់ប្រជាប្រិយភាពរបស់គណបក្ស
-៣៣.២៩% នឹងមិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស
-២២.២១% នឹងជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាប្រិយភាពរបស់គណបក្ស
-៤.២៧% មិនដឹង ឬគ្មានចំណាប់អារម្មណ៍៕ (ប្រភព ៖ កាសែតបាងកកប៉ុស្តិ៍)
ចែករំលែកព័តមាននេះ