ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​បវរ​ធិ​បតី ៖ ករណី​នគរបាល​បុក​មនុស្ស​ស្លា.ប់​ ត្រូវ​អនុវត្ត​ច្បាប់​បាន​ម៉ឺងម៉ាត មិនមែន​សង​លុយ​រួចខ្លួន​ឡើយ

15 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ថ្លែង​ពី​ទឹកដី​ខេត្តពោធិ៍សាត់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា រាល់​ករណី​បុក​មនុស្ស​ស្លា.ប់មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់…

ខេត្តពោធិ៍សាត់ ៖ ថ្លែង​ពី​ទឹកដី​ខេត្តពោធិ៍សាត់​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​ថា រាល់​ករណី​បុក​មនុស្ស​ស្លា.ប់មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ មិនមែន​សង​លុយ​ហើយ រួចខ្លួន​នោះ​ទេ​ ។

ការ​លើក​ឡើង​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់ និង​របួស កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ បាន​បង្ក​ឡើង​ដោយ​បុគ្គល​ឈ្មោះ ហ៊ុន ហេង ប្រធាន​ការិយាល័យ​ភស្តុ​ភារ នៃ​ស្នងការ​នគរបាល​ជាតិ ​។

ក្នុង​ពិធី​សម្ពោធ​អគារសិក្សា និង​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោ​យ ស្ថិត​នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា មន្ត្រី​នគរបាល បើករថយន្ត​បុក​រះ ​បណ្តាល​ឱ្យ​អ្នក​រត់​កង់​បី​ស្លាប់​នោះ នឹង​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ រាល់​ករណី​បង្ក​គ្រោះ​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លា.ប់ គឺ សម្តេចតាមដាន​ការ​អនុវត្តន៍​ច្បាប់​ដោយ​ផ្ទាល់ ​។

សម្តេច​បវរ​ធិ​បតី​បាន​គូសបញ្ជាក់​ថា ​៖​ «​យើង​បាន​អនុវត្ត​តាំងពី​ដើម​អាណត្តិ​មក​ហើយ គឺ​រាល់​ការ​បុក​មនុស្ស​ស្លា.ប់ ​ដោយ​មាន​ជាតិ​ស្រវឹង​នេះ គឺ​យើង​ត្រូវ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់ មិន​មាន​ត្រឹមត្រូវ​ដោះស្រាយ ឬ​សង់​លុយ​រួចខ្លួន​នោះ​ទេ ចំពោះ​អ្នក​បុក​គេ​ស្លា.ប់​ហើយ មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន មិន​ថា អ្នក​នោះ ជា​នរណា យើង​បាន​អនុវត្ត​ហើយ រហូត​ដល់​មន្ដ្រី​មួយ​ចំនួន​របស់​យើង​» ​។

សម្តេច​បវរ​ធិ​បតី បន្ដ​ថា ជា​ការ​ពិត​ណាស់ គ្មាន​អ្នក​ណា​ចង់​បង្កហេតុ​នោះ​ទេ កា​ឆ្វេស​ប្រហែស បាន​ធ្វើ​ឱ្យ​បាត់បង់​អនាគត របស់​គ្រួសារ​មួយ ដូច្នេះ​កិច្ច​ការងារ​នេះ ត្រូវ​បន្ដ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​។ សម្តេចបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា រឿង​បុក​មនុស្ស​ស្លា.ប់​ហើយ​មាន​ជាតិ​ស្រវឹង គឺ​មិន​អាច​បង់លុយ​រួចខ្លួន​នោះ​ទេ ដោយ​អនុវត្ត​ដូច​គ្នា​ទាំងអស់ លុយ​សំណង​ត្រូវ​តែ​បង់ ហើយ​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ត្រូវ​តែ​មាន​ ។

សូម​រំលឹក​ថា ករណី​នាយ​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បាន​បើករថយន្ដ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​អ្នក​ដទៃ​ស្លា.ប់ និង​រង​របួស ព្រមទាំង​ខូចខាត​សម្ភារ​ផ្សេង​ទៀត នៅ​មុខក្រសួង​មហាផ្ទៃ កន្លង​ទៅ​នោះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ​។

បើ​តាម ​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​ថា អ្នកបើកបរ​រថយន្ដ​បង្ក​ឈ្មោះ ហ៊ុន ហេង បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ព្រមទាំង​អនុ​វត្តបទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ