ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​សង្ស័យ​គេ​ដឹក​យក​ទៅ ទំលាក់​ចោល​នៅ​ក្នុង​សង្កាត់​បាក់​ខែង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដែល​គេ​សង្ស័យ​ថា គេដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ ​។ ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​…

រាជធានី​ភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដែល​គេ​សង្ស័យ​ថា គេដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ ​។

ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​១១​ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែ ឧសភា ឆ្នាំ​២០២៥ ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅ​ ។ ស្ត្រី​រូប​នោះ​មាន​អាយុប្រមាណ​ជាង​30 ឆ្នាំ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ
​ឡើយ​។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ព្រឹក ​គេ​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ​ដេក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ខាងលើ​ ដោយ​ពុំ​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ឡើយ​។​

លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​។ ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា ​ស្ត្រី​រូប​នោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ទំលាក់​ចោល​នៅ​កន្លែង​កើតហេតុ​តាំងពី​ពេល​ណា​នោះ​ឡើយ​ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​លក្ខណៈ​ស្គមរីងរៃ​ ទំនងជា​អ្នកជំងឺ​ ទើបតែ​ចេញពី​មន្ទីរពេទ្យ ​ហើយ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ទំលាក់​ចោល​នៅ​កន្លែង​កើតហេតុ ​ព្រោះ​នៅ​ក្បែរ​ស្ត្រី​រូប​នោះ​មាន​ខោ​ទឹកនោម​និង​មាន​ខោអាវ​និង​ផ្លែ​ឈើ​ផង​ដែរ​។

​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​ក៏​បាន​ទាក់ទង ​ហៅ​រថយន្ត​សា​ម៉ុ​យ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ