ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់ធ្វើសកម្មភាពតាមខេត្តមកពូននៅភ្នំពេញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​ទី​២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​និង​៣០​នាទី ត្រង់​ចំណុច​ភូមិ​ទី​២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ មាន​ករណី​ឆក់​កាបូប​មួយ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ពី​ជន​រង​គ្រោះ​ឈ្មោះ ធា​វ សុខ​រ៉ុ​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ ។

ក្រោយ​មាន​ហេតុការណ៍​ខាងលើ​នោះ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ខេត្តកំពត ខេត្តកណ្តាល អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌ​៧​មក​រា ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨​និង​០៥​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វាស្នា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥​និង​១០​នាទី ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់​ទៀត​រួម​មាន ៖
១-​ឈ្មោះ ម៉េ​ង គី​ម​ហ៊ួ​យ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ។
២-​ឈ្មោះ សោម ពេជ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។
៣-​ឈ្មោះ ឆេ​ង គ័ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៤ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ត្រង់​ចំណុច​ភូមិ​ទី​២ សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ ពិតប្រាកដ​មែន ។ ចំពោះ​សំភា​រះ​(​គ្រឿងអលង្ការ​) ដែល​ខ្លួន​បាន​មក​ពី​ជន​រង​គ្រោះ គឺ​ពួក​ខ្លួន​បាន​យក​ទៅ​លក់​នៅ​២​ទីតាំង​ផ្សេង​គ្នា ទីតាំង​ទី​១ នៅ​ចំណុច​ក្រុង​អរិយ​ក្សត្រ ទីតាំង​ទី​២ នៅ​ចំណុច​ស្រុក​ខ្សាច់កណ្តាល ។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​តាំង​ដែល​ទទួល​ទិញ​គ្រឿងអលង្ការ​ទាំង​២​កន្លែង​ខាងលើ ដោយ​បាន​ដកហូត​គ្រឿងអលង្ការ​មួយ​ចំនួន ដើម្បី​យក​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ