ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យអតីតទាហានព្រៃថៃ ដែលបានវា.យកងទ័ពខ្មែរចេញមុខសូមទោសជាសាធារណៈ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា ទាមទារ​ឱ្យ​អតីត​ទាហាន​ព្រៃ​ថៃ ដែល​បាន​វា​.​យ​កងទ័ព​ខ្មែរ​មានការ​សូមទោស​ជា​សាធារណៈ ។ ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី​បែប​នេះ ក្នុង​ពិធី​អបអរសាទរ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ក្រសួងការពារជាតិ​កម្ពុជា ទាមទារ​ឱ្យ​អតីត​ទាហាន​ព្រៃ​ថៃ ដែល​បាន​វា​.​យ​កងទ័ព​ខ្មែរ​មានការ​សូមទោស​ជា​សាធារណៈ ។

ការ​ថ្លែង​បញ្ជាក់​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ដ្រី​បែប​នេះ ក្នុង​ពិធី​អបអរសាទរ​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ កងអនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៤៦៨ ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ (UN) នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​នៅ​ចំពោះ​មុខមន្ត្រី អង្គការសហប្រជាជាតិ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ។

ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់​ថា ៖«​ហាក់​មិន​ទាន់​ចង់ឱ្យ​ករណី​អតីត​ទាហាន​ព្រៃ​ថៃ ដែល​បាន​វា​.​យ​កងទ័ព​ខ្មែរ បញ្ចប់​ដោយ​ស្រួល​ៗ​នោះ​ទេ គឺ​ទាមទារ​ឱ្យ​មានការ​សូមទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ ករណី​នេះ​អាច​នឹង​ឡើង​ដល់​តុលាការ​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏​បាន​បង្ហាញ​ការ​ហួសចិត្ត​នឹង​ករណី​ជន​កំសាក​ជនជាតិ​ថៃ​ពីរ​នាក់ ក្នុង​នោះ​ម្នាក់ ពាក់​ឯកសណ្ឋាន​ជា​យោធា​ថៃ ដែល​ឆ្លៀត​ចាប់ដៃ​កងទ័ព​ខ្មែរ កំពុង​ឈរជើង​នៅ​ប្រាសាទ​តា​មាន់ ហើយ​បាន​វា​.​យ​ទៅ​លើ​កងទ័ព​ខ្មែរ​រួច​នាំ​គ្នា​រត់​បាត់ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី​បាន​លើក​ឡើង​ថា ទោះបីជា​បុគ្គល​ទាំង​ពីរ​នាក់​នោះ​បាន​សូមទោស​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​ក្នុង​លក្ខណៈ​កំបាំង​មុខ ដូចនេះ អំពាវនាវ​ឱ្យ​ពួក​គេ​ត្រូវ​ធ្វើការ​សូមទោស​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​អស់ចិត្ត ហើយ​ករណី​នេះ នៅ​តែ​បន្ត​តាមដាន និង​មិន​ឱ្យ​រួច​ផុត​ងាយ​ៗ​នោះ​ទេ ។

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​បាន​គូសបញ្ជាក់ ដោយនៅ​តែ​ប្រកាន់​ជំហ​ស្រប​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​លើ​ករណី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ថៃ ទាំង​យន្តការ​អន្តរជាតិ ក្នុង​សំណុំរឿង​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​៣ យន្តការ​ទ្វេភាគី ដោះស្រាយ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់ និង​ជំរុញ​ឱ្យ​ភាគី​ថៃ ត្រូវ​បើក​ច្រក​ទ្វារ​ព្រំដែន​ជា​លក្ខណៈ​ឯកតោភាគី​ទាំងអស់​ជា​មុន​សិន ទើប​កម្ពុជា​អនុវត្ត​តាម​ក្រោយ ហើយ​គ្មាន​ការ​ចរចា​លើ​ករណី​នេះនោះ​ទេ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​បន្ថែម​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​ណាមួយ​ពី​ភាគី​ថៃ ទាំង​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​បំណង​ចង់ឱ្យ​មានកា​រវិ​វត្ត​ទៅ​រក​មុន​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​ឡើង​វិញ ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ