ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន!​ ច លើកុមារីអាយុជាង២ខួប ស្ទើរអស់ជីវិត ​

48 វិនាទី មុន

សត្វឱម៉ាល់ បាន​ទិចកុមារីម្នាក់ចំនួន២០មេ ស្ទើរផុតជីវិត ត្រូវបានសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ។ បើតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាកុមារីតូចអាយុ២ខួបកន្លះ មកពីកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត…

សត្វឱម៉ាល់ បាន​ទិចកុមារីម្នាក់ចំនួន២០មេ ស្ទើរផុតជីវិត ត្រូវបានសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីពេលថ្មីៗនេះ។

បើតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាកុមារីតូចអាយុ២ខួបកន្លះ មកពីកំពត មានជំងឺខ្សោយតម្រងនោមស្រួចស្រាវយ៉ាងធ្ងន់ធ្ងរបំផុត បណ្ដាលមកពីពិសឱម៉ាល់ ដែលបានទិចនាងចំនួន២០មេ ធ្វើឱ្យតម្រងនោមទាំងពីររបស់នាង ឈប់ដំណើរការទាំងស្រុង និងគ្មានទឹកនោម បណ្តាលឱ្យសន្លប់និងដកដង្ហើមលែងបាន។

នាងត្រូវបានថែទាំព្យាបាលសង្រ្គោះអស់យ:ពេល២៥ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងលាងឈាមតាមស្រោមពោះវៀន១៥ថ្ងៃ។ ថ្ងៃនេះបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម។

​ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ននិងមើលថែការពារកូនចៅលោកអ្នក ចំពោះ សត្វឱម៉ាល់ ដែលអាចប្រួតគ្នា ទិចសម្លាប់ក្មេងបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ