ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជំរុញ​មន្ត្រី​ទាំងអស់ឲ្យ​មាន​ស្មារតី​បុ​រេ​សកម្ម និង​គុណភាព​ការងារ ក្នុង​ការ​បម្រើសេវា​សុខាភិបាល

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល​ ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ​ត្រូវ​មាន​ស្មារតី​បុ​រេស​កម្មជាប់​ជា​ប្រចាំ និង​ប្រកបដោយ​គុណភាព​ការងារ ក្នុង​នាម​អ្នកបម្រើ​សេវា​សុខាភិបាល​ ។ ការ​លើក​ឡើង​របស់ឯកឧត្តម​សាស្ត្រាចារ្យ ឈាង…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល​ ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ​ត្រូវ​មាន​ស្មារតី​បុ​រេស​កម្មជាប់​ជា​ប្រចាំ និង​ប្រកបដោយ​គុណភាព​ការងារ ក្នុង​នាម​អ្នកបម្រើ​សេវា​សុខាភិបាល​ ។

ការ​លើក​ឡើង​របស់ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​នៅ​ពេល​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើក​ទី​១ នៃ​ខែកក្កដា ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិស​ដៅ​ការងារ​បន្ត​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​សុខាភិបាល​ ។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​ប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រីរាជការ បុគ្គលិក​បម្រើ​ការងារ​ទាំងអស់​ឱ្យ​បាន​យល់ ស្រប​តាម​គោលការណ៍​របស់​ក្រសួង ដោយ​ត្រូវ​ប្រើប្រាស់​ភាសា​តែ​មួយ និង​អនុវត្ត​ខ្លឹមសារ​មួយ ចៀសវាង​ការ​អនុវត្ត​ដាច់​ដោយ​ផ្នែក​ៗ​។ ទន្ទឹម​នឹង​នេះ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ឯកសារ​លិខិត​ស្នាម ដោយ​ត្រូវ​រៀបចំ​និង​ពិនិត្យ​ឱ្យ​ច្បាស់លាស់ មុន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់ ឱ្យ​សម​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​ ។

ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ណែនាំ​ដល់​ប្រធាន​អង្គភាព មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ត្រូវ​ពង្រឹង​ការ​អនុវត្ត​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​ដោយ​ស្មារតី​បុ​រេ​សកម្ម ជា​ជាង​ប្រតិកម្ម ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ភ្លាម​ៗ ឱ្យ​បាន​លឿន​ទាន់​ពេលវេលា ដើម្បី​ឆ្លើយ​តប​ទាន់សភាពការណ៍​ ។

ឯកឧត្តម​សាស្ត្រាចារ្យ បាន​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ប្រជាពលរដ្ឋ និង​អ្នកជំងឺ​ប​.​ស​.​ស អ្នកជំងឺ​មូលនិធិ​សមធម៌ ក្នុង​ការ​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ករ​ឱ្យ​មាន​ភាព​ងាយស្រួល លំហូរ​ច្បាស់លាស់​។ បន្ថែម​ពី​នេះ ត្រូវ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ឬ​អ្នកជំងឺ ដោយ​ឥរិយាបថ កាយវិការ​ល្អ ត្រូវ​ស្តាប់​រាល់​ការ​លើក​ឡើង​របស់​អ្នកជំងឺ ដើម្បី​ជា​ផ្នែក​មួយ ជួយ​ដល់​ការ​យល់​អំពី​ស្ថានភាព​របស់​អ្នកជំងឺ​កាន់តែ​ច្បាស់លាស់ មុន​នឹង​ធ្វើការ​សន្និដ្ឋាន​បាន​ត្រឹមត្រូវ​សម​ស្រប​។ លើស​ពី​នេះ ត្រូវ​បង្កើនការយក​ចិត្ត​ទុក​ដាក់​​បន្ថែម​ទៀត អំពី​បញ្ហា​សុខភាព​មាតា ទារក កុមារ ដោយ​ត្រូវ​ពិនិត្យ​តាមដាន​ស្វែងរក​គ្រប់​ករណី អំពី​បញ្ហា​ប្រឈម​អត្រា​មរណ​មាតា និង​ទារក ដើម្បី​រក​ដំណោះស្រាយ រួម​គ្នា​ក្នុង​ការ​លើកកម្ពស់​សុខភាព​មាតា ទារក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរពេទ្យ​ទាំងអស់ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើន​សកម្មភាព​លើកកម្ពស់​សុខភាព​តាម​សហគមន៍ ដូច​ជា ការ​ពិនិត្យ​សុខភាព​ទូទៅ​ជូន​ប្រជាជន សុខភាព​ភ្នែក សុខភាព​កុមារ និង​ការ​អប់រំ​សុខភាព ដោយ​ត្រូវ​សហការ​គ្នា​រៀបចំ​ផែនការ​ក្នុង​ការ​ចុះ​ឱ្យ​បាន​ចំរុះ​គ្រប់​ផ្នែក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ