ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​រ៉ែស្ពាន់​ពី​វៀតណាម​ចូល​តាម​ច្រករបៀង​សំ​យ៉ោ​ង ​ពេល​យប់​មហាជន​សង្ស័យ​ជា​ទំនិញគេចពន្ធ​នៅ​ស្រុក​កំពង់​រោ​ទ៌

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​មាន​ក្រុមហ៊ុន​នាំ​ចូល​វត្ថុធាតុដើម​ស្ពាន់ (COPPER CONTENT RAW MATERIAL) រាប់​សិប​តោន ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រករបៀង​សំ​យ៉ោ​ង នៅ​ពេល​យប់​បង្ក​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ…

ខេត្តស្វាយរៀង​៖​មាន​ក្រុមហ៊ុន​នាំ​ចូល​វត្ថុធាតុដើម​ស្ពាន់ (COPPER CONTENT RAW MATERIAL) រាប់​សិប​តោន ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​តាម​ច្រករបៀង​សំ​យ៉ោ​ង នៅ​ពេល​យប់​បង្ក​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ ចំណែក​មន្ត្រី​សមត្ថកិច្ច​ឈ​ជើង​នៅ​ច្រករបៀង​សំ​យ៉ោ​ង​ហាក់​មានការ​សាចទឹក​ដាក់​គ្នា ដោយ​ចោទ​ថា ទា​ហ៊ាន​បើក​បារាស រីឯ​ទា​ហ៊ាន​ចោទ​ថា​ប៉ូលិស​អ្នក​បើក​បារាស់​។ តើ​រ៉ែ​ស្ពាន់​នេះ​មានច្បាប់​អនុញ្ញាតិ​នាំ​ចូល​ឬ​ក៏​អត់?

ករណី​ដ៏​ចម្រូងចម្រាស់​នេះ​បាន​កើតឡើង​រយៈពេល​៤​ថ្ងៃ​មក​ហើយ​គឺ​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​កក្កដា​២០២៥​មក​ដល់​ថ្ងៃ​ទី​១៥​កក្កដា​២០២៥​នេះ​នៅ​ច្រករបៀង​សំ​យ៉ោ​ង ស្ថិត​នៅ​ភូមិ​សំ​យ៉ោ​ង​ឃុំ​សំ​យ៉ោ​ង​ស្រុក​កំពង់​រោ​ទ៌​។​បើ​តាម​មន្ត្រី​យោធា​ម្នាក់​ដែល​ឈ​ជើង​នៅ​ប៉ុ​ស្ត៍​ច្រករបៀង​សំ​យ៉ោ​ង បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នា​រសៀល​ថ្ងៃ​ទី​១៥​កក្កដា​២០២៥​នេះ​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១​កក្កដា​២០២៥ មាន​ឈ្មួញ​វៀតណាម​បាន​នាំ​ទំនិញ ដឹក​តាម​រថយន្ត​ចំនួន​០៣​គ្រឿង​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ច្រករបៀង​សំ​យ៉ោ​ង ដោយ​ពុំ​មាន​លិខិត​អនុញ្ញាតិ​បញ្ជាក់​មុខទំនិញ​ឬ​ជា​វត្ថុ​អ្វី​នោះ​ទេ ដោយ​អ្នក​រត់ការ​ប្រាប់​ថា ធ្យូងថ្ម ផលិត​ស្ពាន់ ។

ប្រភព​បន្ត​ថា ខាង​យោធា​មិន​ហ៊ាន​អនុញ្ញាតិ​ឲ្យ​ចូល​ទេ ក៏​ប៉ុន្តែ ខាង​ប៉ូលិស ជា​អ្នក​អះអាង​ឲ្យ​នាំ​ចូល ក៏​មាន​ប៉ះ​សំដី​គ្នា បន្ទាប់​មក​នៅ​វេលា​ក្រុម​ឈ្មួញ​វៀតណាម​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទួ​ច​កញ្ចប់​ទំនិញ​ចេញពី​រថយន្ត​វៀតណាម​ផ្ទេរ​ដាក់​លើ​រថយន្ត​ខ្មែរ លុះដល់​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២​កក្កដា ឈ្មួញ​បាន​បើករថយន្ត​ទាំង​០៣​គ្រឿង​ចូល​ទៅ​ក្រុង​ស្វាយ​រៀង​ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ​។​ហើយ​បាន​រយៈពេល​២​ថ្ងៃ​ទើប​លោក​វរៈសេនិយ៍​ត្រី រស់​ភឿន នាយ​ប៉ុ​ស្ត៍ន​គ​បាល​ច្រក​ទ្វា​ព្រំដែន​សំ​យ៉ោ​ង​យក​លិខិត​សុំ​អនុញ្ញាតិ​ថតចម្លង​របស់​ក្រុមហ៊ុន​ស៊ី​ណា​ន​ហ័​រ​ស៊ី​ន មក​ឲ្យ​។​ហើយ​នៅ​យប់​ថ្ងៃ​ទី​១៣​កក្កដា​២០២៥​វេលា​ម៉ោង​១០​យប់​ស្រាប់តែ​មាន​រថយន្ត​វៀតណាម​ប្រភេទ​វ៉េ​អង​ចំនួន​០៥​គ្រឿង​បាន​ដឹក​ទំនិញ​ចូល​មក​ទៀត​ដោយ​មក​ចត​កន្លែង​ផ្ទេរ​ទំនិញ​១​កន្លែង​ហើយ​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​កញ្ចប់​ទំនិញ​ផ្ទេរ​ដាក់​លើ​រថយន្ត​ខ្មែរ​ត្រៀម​ដឹក​ចេញ​ទៅ​ខេត្តកំពង់ស្ពឺ​។

ទាក់ទិន​ករណី​នេះ​ដែរ​លោក​វរសេនិយ៍​ត្រី​រស់​ភឿន នាយ​ប៉ុ​ស្ត៍​វរៈ​ការពារ​ត៍​ព្រំដែន​សំ​យ៉ោ​ង​(​ច្រករបៀង​សំ​យ៉ោ​ង​) បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ខាង​នគ​បាល​មិនមែន​ជា​អ្នក​បើក​បារាស់​ទេ ខាង​ទា​ហ៊ាន​នៅ​ខាង​មុខ ហើយ​ក្រុមហ៊ុន​គេ​មានច្បាប់ (​ស​.​ជ​.​ណ​) នាំ​វត្ថុធាតុដើម សំណ ទង់ដែង ពី​វៀត ណាម​ទៅ​ក្រុមហ៊ុន​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​បង់ពន្ធ​គយ​ត្រឹមត្រូវ ដូច្នេះ​លោក​មិន​ហ៊ាន​ឃាត់​ទេ​។

បន្ទាប់​មក​លោ​ក៏​បាន​បង្ហាញ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល និង​លិខិត​ក្រុមហ៊ុន​ស៊ី​ណា​ន​ហ័​រ​ស៊ី​ន​ឲ្យ​អ្នក​សារព័ត៌មាន​មើល​។​រីឯ​លិខិត​របស់​ក្រុមហ៊ុន​ស៊ី​ណា​ន​ហ័​រ​ស៊ី​ន សុំ នាំ​ចូល COPPER CONTENT RAW MATERIAL (​វត្ថុធាតុដើម​ស្ពាន់​)​ចំនួន​១០៧,៦២០​គីឡូក្រាម តម្លៃ​$៧,៥២៥.០០​ដុល្លារ ចូល​តាម​ប៉ុ​ស្ត៍​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ក៏​ប៉ុន្តែ​បែ​ជា​ដឹក​តាម​ច្រករបៀង​សំ​យ៉ោ​ង​ទៅ​វិញ ហើយ​រថយន្ត​០៣​គ្រឿង​ដឹក​ទំនិញ​ទៅ​បាត់​០៣​ថ្ងៃក្រោយ​ទើប​យក​លិខិតស្នើ​សុំ​ដែល​គ្មាន​ឃើញ​ការ​អនុញ្ញាតិ​មក​ឲ្យ​មើល​។​ហើយ​ក៏​មាន​រថយន្ត​វៀតណាម​ប្រភេទ​វ៉េ​អង ០៥​គ្រឿង​មក​ថ្មី​ទៀត អត់​មាន​លិខិត​នាំ​ចូល​ដ៏​ដែល​ទើប​មានការ​ទាស់​សំដី​គ្នា​រវាង​សមត្ថកិច្ច​និង​សមត្ថកិច្ច​បង្ក​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​។

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​រត់ការ​ដឹក​ទំនិញ​រ៉ែ​ស្ពាន់ ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ក្រុមហ៊ុន​ស៊ី​ណា​ន​ហ័​រ​ស៊ី​ន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​សុំ​ធ្វើ​វិនិយោគ នាំ​វត្ថុធាតុដើម COPPER CONTENT RAW MATERIAL (​រ៉ែ​ស្ពាន់​) ពី​ប្រទេស​វៀតណាម តាម​ច្រ​ទ្វា​ព្រំដែន ចូល​មក​កម្ពុជា ដើម្បី​ផលិត​សម្ភារៈ សំណ ស្ពាន់ នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ព្រះ​សីហ​នុ ។​ហើយ​នាំ​ចូល​តាម​ច្រករបៀង​សំ​យ៉ោ​ង​គឺ​ទើបតែ ០៨​គ្រឿង ផ្ទេរ​ដាក់​រថយន្ត​ខ្មែរ​០៩​គ្រឿង ហើយ​០៦​គ្រឿង​ដែល​ចូល​ពី​ថ្ងៃ​ទី​១៣​កក្កដា​និង​ដឹក​ចេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​កក្កដា​២០២៥​នេះ​ក្រោយ​មន្ត្រី​គយ​ពិនិត្យ​រៀបចំ​ឯកសារ​រួច​។

ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​មន្ត្រី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័​បាន​ទេរ​ហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥​កក្កដា​នេះ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ