ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ បំភ្លឺ​ករណី​ប៉ះទង្គិច​ពាក្យ​សម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ខ្មែរ និង​ទាហាន​ថៃ បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ហើយ

44 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បាន​ផ្តល់​ការ​បកស្រាយ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ករណី​ប៉ះទង្គិច​ពាក្យ​សម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិ​ខ្មែរ និង​ទាហាន​ថៃ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣:២០​នាទី ដោយសារ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ទាហាន​ថៃ​ម្នាក់ ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​ចូល​ប្រាសាទតាមាន់ធំ ស្ត្រី​ជា​ជនជាតិ​ខ្មែរ ក៏​មិន​សប្បាយចិត្ត នាំ​ទៅ​ដល់​ការ​ភាន់ច្រឡំ និង​ការ​ប៉ះទង្គិច​ពាក្យ​សម្តី ហើយ​ទាហាន​ថៃ​នោះ ក៏​បាន​ហាមឃាត់​មិន​ឱ្យ​ស្ត្រី​ជា​ជនជាតិ​ខ្មែរ ឡើង​ទៅ​ប្រាសាទ​។ ដោយ​ឃើញ​ហេតុការណ៍​នេះ ទាំង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ ជា​ច្រើន​នាក់ ដែល​កំពុង​ឈរជើង​នៅ​ប្រាសាទ ក៏​បានរ​ត់ទៅ​កាន់​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​មាន​ប្រដាប់​ដោយ​អាវុធ​អ្វី​នោះ​ទេ​។ ភ្លាម​ៗ​នោះ មេបញ្ជាការ នៃ​ទាហាន​ទាំង​សងខាង ក៏​បាន​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី ហើយ​នា​ពេល​នេះ ស្ថានភាព​នៅ​ប្រាសាទតាមាន់ធំ មាន​សភាព​ស្ងប់ស្ងាត់ ជា​ធម្មតា មិន​ប៉ះពាល់​ទៅ​ដល់​ការ​ទៅ​ទស្សនា​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដែល​ទៅ​ទស្សនា​ប្រាសាទ រក្សា​នូវ​ភាព​អត់ធ្មត់ ការ​អត់ឱន សេចក្តី​ថ្លៃថ្នូរ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធានា​បរិយាកាស​អំណោយផល​ដល់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ទំនាក់ទំនង​មិត្ត​ជិតខាង​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ