ចិន-ប៉ាគីស្ថាន ៖ ប្រឈមមុខនឹងអាវុធបារាំងនិងអាវុធអាមេរិកដែលឥណ្ឌាប្រើ អាវុធចិនដែលប៉ាគីស្ថានប្រើហាក់ដូចជាល្បី។ ការប្រើអាវុធចិនរបស់ប៉ាគីស្ថានដែលជាការធ្វើតេស្តជាក់ស្ដែងលើកដំបូងក្នុងការប្រយុទ្ធផ្ទាល់ នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មជ្ឈដ្ឋានយោធាមួយចំនួននិងនាំឲ្យមានការបារម្ភក្នុងមជ្ឈដ្ឋានពួកលោកខាងលិច។
នាព្រឹកព្រលឹមថ្ងៃទី១៦ឧសភាបណ្ដាមន្ត្រីស្ថានទូតចិនបានមកដល់ក្រសួងការបរទេសប៉ាគីស្ថាន។ ដឹកនាំដោយឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងអីុស្លាម៉ាបាដ គណៈប្រតិភូនោះបានទទួលភ្លាមៗនូវដំណឹងល្អថា គ្រឿងសពា្វវុធដែលចិនផ្ដល់ឲ្យ ត្រូវបានកងទ័ពប៉ាគីស្ថានពេញចិត្តខ្លាំង។
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោកអីុសាក់ដារថ្លែងថា បណ្ដាយន្តហោះប្រដេញរបស់យើងបានបាញ់ធ្លាក់យន្តហោះប្រយុទ្ធឥណ្ឌាធុនRAFALE ៣គ្រឿង។ លោកបញ្ជាក់ថាយន្តហោះប្រដេញរបស់យើងជាយន្តហោះធុុនJ-10Cចង់និយាយសំដៅដល់យន្តហោះប្រដេញចិន CHENGDU J-10 VIGORROUS DRAGON ជាយន្តហោះប្រដេញមានមុខងារច្រើន នៅមិនទាន់សាកក្នុងការប្រយុទ្ធជាក់ស្ដែងនៅឡើយ។
ពួកអ្នកជំនាញការតំបន់និងបណ្ដាអ្នកវិភាគខាងយោធា ដែលផ្អែកលើប្រភពសើុបការណ៍ផ្សេងៗឬក៏ការស្រាវជ្រាវតាមផ្កាយរណប ចង់ធ្វើការបកស្រាយឲ្យបានច្បាស់លើហ្គេមអាវុធ និងប្រព័ន្ធការពារចិនដែលប៉ាគីស្ថានប្រើ ក្រោយការប៉ះទង្គិចគ្នាជាមួយឥណ្ឌាពីថ្ងៃទី៧មកទី១០ឧសភា។ មុនការប៉ះទង្គិចគ្នារវាងប្រទេសទាំង២ គេហាក់ដូចជាផ្ដល់ឧត្ដមភាពលើកងទ័ពឥណ្ឌា។
ប៉ុន្តែក្នុងការប៉ះទង្គិចគ្នាលើកនេះគេមានការភ្ញាក់ផ្អើលដោយក្រុងអីុស្លាម៉ាបាដអះអាងថា បណ្ដាយន្តហោះប្រយុទ្ធធុន J-10 របស់ខ្លួន បានបាញ់ធ្លាក់បណ្ដាយន្តហោះRAFALEផលិតនៅបារាំងរបស់ឥណ្ឌា ខណៈយន្តហោះធុននោះជាយន្តហោះៃថ្លបំផុត អាចផ្ទុ្ទុកគ្រាប់នុយក្លេអ៊ែរ និងជាយន្តហោះធ្លាប់ ចេញវាយប្រហារច្រើនកន្លៃង៕
ចែករំលែកព័តមាននេះ