ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​យក​ទៅ​លក់ ជនសង្ស័យ​ម្នាក់ ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

15 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ​យក​ទៅ​លក់…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០១​នាក់ ពាក់ព័ន្ធ​ករណី​ខ្ចី​ម៉ូតូ​យក​ទៅ​លក់ នៅ​ចំណុច​កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ឈ្មោះ បូ ចាន់​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ករណី​នេះ ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ចំនួន​២​នាក់ រួម​មាន ៖ ១. ឈ្មោះ វិ​ន ឆ​វ័​ន្ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។ និង​២. ឈ្មោះ​នាង ចាន់​ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់​របស់​ដើមបណ្ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន ចំនួន​០១​គ្រឿង ម៉ាក​ស្កូ​ពី ពណ៌​ស ឆ្នាំ​ផលិត​២០២១​។ ចំណែក​ដើមបណ្ដឹង​ម្នាក់​ទៀត​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​អគារ​ម្ដុំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ជនសង្ស័យ​ខាងលើ បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០២៥ ហើយ​មិនឃើញ​យក​មក​សង​វិញ ទើប​ពួក​ខ្លួន​ទៅ​ដាក់​ពាក្យ​ពាក្យបណ្ដឹង​តែ​ម្ដង ។

ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន និង​សាកសួរ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ដើមបណ្ដឹង​ទាំង​ពីរ​នាក់ ហើយ​យក​ទៅ​លក់​យក​លុយ ដើរ​ស៊ីចាយ​អស់ ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​តាម​ពាក្យបណ្ដឹង និង​ចម្លើយ​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​កសាង​សំ​ណុ​ណ​រឿង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​នីតិវិធី ចំណែក​ម៉ូតូ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ