ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលាងឡានស៊ីញ៉ូឱ្យឈប់ តែអ្នកបើកឡានឡើង​​ប៉ុងមិនជាន់ហ្វ្រាំង បែរជា.ន់ហ្គែរ ស្ទុះ​បុ.ក​ផ្ទ.ប់ជញ្ជាំងស្លា.ប់

14 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​អ្នក​លាង​រថយន្ត​ម្នាក់​បាន​ស្លាប់ ក្នុង​ករណីអ្នកបើកប​រថយន្ត​ឡើង​ប៉ុង​ដើម្បី​លាង​រថយន្ដ ខណៈពេល​កំពុង​បើក​រថយន្ត​ទៅ​ខាង​មុខ​ឡើង​ប៉ុង​លាង​រថយន្ដ​​ដល់​លើ​ប៉ុង ពេលនោះអ្នកលាងរថយន្តសុ​ី​ញ៉ូ​លើកដៃ​ជា​សញ្ញា​ឲ​ឈប់ តែ​អ្នកបើកបរ​មិនជា​ន់ហ្វ្រាំង បែរជា​ជាន់​ហ្គា​ បណ្តាល​ឲ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​​អ្នក​សុ​ី​ញ៉ូ​ផ្ទប់​ជញ្ជាំង​ផ្ទះ ​បណ្តាល​ឱ្យ​​​​​រងរបួសធ្ងន់…

ខេត្តព្រះសីហនុ ៖ ​អ្នក​លាង​រថយន្ត​ម្នាក់​បាន​ស្លាប់ ក្នុង​ករណីអ្នកបើកប​រថយន្ត​ឡើង​ប៉ុង​ដើម្បី​លាង​រថយន្ដ ខណៈពេល​កំពុង​បើក​រថយន្ត​ទៅ​ខាង​មុខ​ឡើង​ប៉ុង​លាង​រថយន្ដ​​ដល់​លើ​ប៉ុង ពេលនោះអ្នកលាងរថយន្តសុ​ី​ញ៉ូ​លើកដៃ​ជា​សញ្ញា​ឲ​ឈប់ តែ​អ្នកបើកបរ​មិនជា​ន់ហ្វ្រាំង បែរជា​ជាន់​ហ្គា​ បណ្តាល​ឲ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​​អ្នក​សុ​ី​ញ៉ូ​ផ្ទប់​ជញ្ជាំង​ផ្ទះ ​បណ្តាល​ឱ្យ​​​​​រងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦.០៥.២០២៥ វេលា​ម៉ោង ០៧និង​៣០​នាទី ព្រឹក​នៅ​ចំណុច​ក្នុងផ្ទះ​លាង​រថយន្ដ​០១​កន្លែង​របស់ ឈ្មោះ សាត សឿ​ន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ មុខរបរ​លាង​រថយន្ដ ស្ថិត​ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្តិ​កិច្ច​បាន​ឲ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង បង្ក​ដោយ​រថយន្ដ ០១​គ្រឿង​ម៉ាក TOYOTA HIGHLANDER ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2D-2979 បើកបរ​ដោយ​ឈ្មោះ តូច សំ​អុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បត់​រថយន្ដ​ចូល​ទៅ​ផ្ទះ​លាង​រថយន្ដ​និង​ម៉ូតូ​ខាងលើ រួច​បាន​បើកបរ​ឡើង​ប៉ុង​ដើម្បី​លាង​រថយន្ដ ពេល​កំពុង​បើកបរ​ទៅ​ខាង​មុខ​(​ឡើង​ប៉ុង​លាង​រថយន្ដ​)​ដល់​លើ​ប៉ុង ក៏​អ្នក​សុ​ី​ញ៉ូ​លើកដៃ​ជា​សញ្ញា​ឲ​ឈប់ តែ​អ្នកបើកបរ​មិនជា​ន​ហ្វាំ​បែរជា​ជាន់​ហ្គា​បណ្តាល​ឲ​រថយន្ត​ស្ទុះ​ទៅ​មុខ​បុក​នឹង​អ្នក​សុ​ី​ញ៉ូ​ផ្ទប់​ជញ្ជាំង​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​។

សមត្ត​កិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ សៀង ចាន់​ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​លាង​រថយន្ដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ត្រូវជា​កូនបង្កើត​របស់​ម្ចាស់ផ្ទះ​) ត្រូវ​រថយន្ត​បុក​ខ្ទប់​ជាប់​ជាមួយ​ជញ្ជាំង​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ចំនួន​០១​នាក់​៖ ​ឈ្មោះ សៀង ចាន់​ណា ភេទ​ប្រុស (​រង​របួសធ្ងន់ រួច​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឃុំ​វាល​រេញ​) ។

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​(​រថយន្ដ​) បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។​ដោយឡែក​អ្នកបើកបរ​រថយន្ដ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន​យក​មក​សួរនាំ ដើម្បី​បន្ដ​​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ