ប្រយ័ត្ន! តំបន់មាត់សមុទ្រកម្ពុជា បន្តមានភ្លៀង និងខ្យល់កន្ត្រាក់ ១៥% រហូតដល់ថ្ងៃទី១៦ កុម្ភៈ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ…
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នៅតែបន្តមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។
សម្រាប់ចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ភ្លៀងអាចនឹងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់ ១៥% ដែលមានការកើនឡើងបន្តិចបើធៀបនឹងដើមសប្តាហ៍។
ក្នុងអំឡុងពេលនេះ សីតុណ្ហភាពមធ្យមអប្បបរមាគឺ ២២°C និងអតិបរមា ៣៤°C។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៥ ម៉ែត្រក្នុងមួយវិនាទី។ ចំពោះបងប្អូនដែលត្រូវធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្ន ព្រោះរលកសមុទ្រមានកម្ពស់ចាប់ពី ០,៥០ ម៉ែត្រ រហូតដល់ ១,២៥ ម៉ែត្រ៕

ចែករំលែកព័តមាននេះ