ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​ហ្វី​លី​ពី​ន បន្តចុះ​សួរ​សុខ​ទុក​ជនភៀសសឹក​កម្ពុជា នៅ​ជំរំ​ក្នុង​វត្ត​កណ្តោល ស្រុក​ថ្មពួក

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​បន្ត​ចុះ​សួរ​សុខ​ទុក​ជនភៀសសឹក​កម្ពុជា ដែល​កំពុង​បន្ត​រស់នៅ​ជំរំ​ក្នុង​វត្ត​កណ្តោល ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នេះ​បើ​តាម​លោក​ជំទាវ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​បន្ត​ចុះ​សួរ​សុខ​ទុក​ជនភៀសសឹក​កម្ពុជា ដែល​កំពុង​បន្ត​រស់នៅ​ជំរំ​ក្នុង​វត្ត​កណ្តោល ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នេះ​បើ​តាម​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នក​នាំពា​ក្ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​លើក​ឡើង​ថា នៅ​វេលា​ម៉ោង ១៤:៥៥​នាទី​រសៀល ថ្ងៃ​សុក្រ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​ដដែល​នោះ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​អមដំណើរ​គណៈប្រតិភូ​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​បន្ត​ចុះ​សួរ​សុខ​ទុក​ជនភៀសសឹក​កម្ពុជា ដែល​កំពុង​បន្ត​រស់នៅ​ជំរំ​ក្នុង​វត្ត​កណ្តោល ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​សរុប​ចំនួន ១៥២០​គ្រួសារ ស្មើនឹង ៥៧៣៥​នាក់ ​។

សូម​គូសបញ្ជាក់​ថា យោង​តាម​ស្មារតី​ នៃ​ខ្លឹមសារ​ច​ក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា ពិសេស​ក្នុង​ចំនុច​ទី ៤ ដែល​បាន​ចែង​ថា​” ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​ឱ្យ​ជន​ស៊ី​វិល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង និង​ប្រកប​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួក​គេ​វិញ​ក្នុង​ពេល​ឆាប់​ៗ​បំផុត ដោយ​គ្មាន​ការ​រារាំង និង​ដោយ​មាន​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ នៅ​ក្នុង​តំបន់​រៀង​ៗ​ខ្លួន​”​។ គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ នៅ​មាន​ប្រជាពលរដ្ឋ ៧៨.៣៩៣​នាក់​ទៀត ពុំ​ទាន់​អាច វិល​ទៅ​លំនៅ​ឋាន​បាន​វិញ​នៅឡើយ​ទេ ក្នុង​នោះ​មាន​កុមារ ២៦.៣៨៥​នាក់​។

ក្នុង​ន័យ​នេះ ក្រសួងការពារជាតិ​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន ប្រកបដោយ​សុ​ឆន្ទៈ​និង​ភាព​ស្មោះត្រង់ នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត សំដៅ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី យុត្តិធម៌ និង​យូរអង្វែង​ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ